ព័ត៌មានទាន់ហេតុការណ៍៖

ស្បែកជើងប៉ាតា vintage ម៉ាក Appleត្រូវបានដាក់ដេញថ្លៃចាប់ពី$ 15,000 ឡើងទៅ

ពីពាក់កណ្តាល ’80s រហូតដល់ដើមទសវត្សរ៍ទី 90 ម៉ាកនិមួយៗបានបំពេញតំរូវការអតិថិជនរបស់ពួកគេជាមួយនឹងសម្លៀកបំពាក់និងគ្រឿងលំអនាពេលវេលាមួយដ៏ល្អបំផុត ក្នុងយុទ្ធនាការមួយ។ ក្នុងចំណោមផលិតផលទាំងនោះក្រុមហ៊ុន Apple បានផលិតស្បែកជើងកីឡាម៉ាកមួយក្នុងអំឡុងពេលនោះ ដែលបេតិកភ័ណ្ឌត្រូវបានដាក់ដេញថ្លៃដែលបានគ្រោងចុះបញ្ជីលើគេហទំព័រ eBay ថ្ងៃទី11 ខែមិថុនាជាមួយនឹងការនៅលើការចាប់ផ្តើមក្នុងតម្លៃដ៏ខ្ពស់មួយគឺ $ 15,000 ។

NKD-36x6_outline

ស្បែកជើងប៉ាតា vintage ពណ៌សម៉ាក Apple ដែលដាក់ដេញថ្លៃនេះមានរូបសញ្ញាផ្លែប៉ោមឥន្ធនូនៅផ្នែកគែមនិងផ្នែកកណ្ដាលនៃស្បែកជើងម្ខាងៗ។ ការដេញថ្លៃបេតិកភ័ណ្ឌនិយាយថាអាចដេញតម្លៃឡើងដល់ទៅ $ 30,000 ឯណោះ វាពិតជាយកប្រាក់ទៅបោះចោលអញ្ចឹង ព្រោះគ្រាន់តែជាស្បែកជើងមួយគូធម្មតា។ កាលពីឆ្នាំមុនអ្នកលក់ឯកជនផ្សេងទៀតបានលក់អាវស្បែកមួយដែលលោក Steve Jobs បានពាក់ក្នុងតំលៃ $ 22,000 ។ ដូច្នេះហើយទើបគេរំពឹងថាអាចដាក់ដេញថ្លៃស្បែកជើងមួយគូនេះបានដល់ទៅ $ 30,000 ៕ ហេង លក្ខិណា