ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ស្ពានបេឡេឆ្លងទន្លេសាបឫស្សីកែវដែលជួយរំដោះចរាចរលើស្ពានជ្រោយចង្វារសម្ពោធដាក់ឲ្យប្រើ ប្រាស់ថ្ងៃនេះ

ភ្នំពេញ៖ មន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពាន ដែក បេឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាបអាជ្ញាធរ មិន អនុញ្ញាត ឲ្យរថយន្តក្រុងរថយន្តដឹកលើសពី៥ តោន និងអ្នកថ្មើជើងឆ្លងកាត់ស្ពាននោះទេ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងកាលពី ព្រឹកថ្ងៃទី៨ ឧសភា ២០១៨នេះថា៖ ស្ពានដែក បេ ឡេ ឫស្សីកែវឆ្លងកាត់ទន្លេសាប បានសាងសង់ រួចរាល់កាលពីថ្ងៃទី៥ ឧសភា កន្លងមកនេះ និង សម្ពោធដាក់ឲ្យដំណើរការនៅរសៀលថ្ងៃទី៨ ឧសភានេះ ក្រោមអធិបតីភាព លោកឃួ ង ស្រេង អភិបាល រាជធានីភ្នំពេញ ព្រមទាំង មានការ ចូលរួមពីមន្ត្រីរាជការក្រោមឱវាទ និង តំណាងក្រសួងសាធារណការ និងដឹកជញ្ជូនផង ដែរ ។

មន្ត្រីជំនាញសាធារណការ រាជធានីភ្នំពេញទទួលខុសត្រូវ ក្នុងការសាងសង់ស្ពានបេឡេ នោះ បានឲ្យដឹងថា៖ ស្ពានដែលបេឡេឫស្សីកែវនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៨ គឺមានរយៈពេលសាងសង់៦ ខែ១១ ថ្ងៃ ដែល សាងសង់ ដោយក្រុមហ៊ុនOCIC មាន ប្រវែង សរុប៦៥៥ម៉ែត្រ ក្នុងនោះតួស្ពាន ប្រវែង ៥០៥ ម៉ែត្រ គល់ស្ពាន សងខាងប្រវែង ១៥០ ម៉ែត្រ ទទឹងស្ពាន១២ ម៉ែត្រ ។

លោកសាំ ពិសិដ្ឋបានឲ្យដឹងថា ស្ពាននេះធ្វើចរាចរបង្វែទិសសម្រាប់រថយន្ត១គន្លងទៅ១គន្លងមក និងម៉ូតូ១គន្លងទៅ១ គន្លងមក ជម្រាល ស្ពាន៤.៥% ឯលើកណ្តាលទន្លេជម្រាល០% ល្បឿនកំណត់២៥ គីឡូម៉ែត្រ ក្នុង១ម៉ោង កំពស់ យានយន្ត អនុញ្ញាត្តមិនឲ្យលើ ស២.៨ម៉ែត្រ ហាម រថយន្តក្រុង ឆ្លងកាត់ទម្ងន់យានយន្តអនុញ្ញាតមិន លើសពី៥តោន មិនអនុញ្ញាតឲ្យឆ្លងតាក់ឡើយ កាហាម ឃាត់មួយទៀត មិនអនុញ្ញាត ឲ្យអ្នកថ្មើរជើង ដើរឆ្លងកាត់ស្ពាននោះទេ មូលហេតុតួស្ពាននេះអត់មានគែមឃឿនសម្រាប់អ្នកស្មើជើង ៕ សំរិត