ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអ្នកលឿង ឬស្ពានស៊ូបាសា នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥

ខេត្តកណ្តាល ៖ បើតាមការអះអាងពី មន្រ្តីរាជរដ្ឋាភិបាលបញ្ជាក់ថា ស្ពានអ្នកលឿង ឬស្ពាន ស៊ូបាសា ដែលជាចំណងដៃ ជំនួយដ៏ពិសិដ្ឋ ពីរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជំនួយរបស់ប្រជាជន ជប៉ុន ជូនដល់ប្រជាជនកម្ពុជា នឹងត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ដ៏ខ្លីខាងមុខនេះមុន រដូវចូលឆ្នាំ ប្រពៃណីខ្មែរ ។

គួររំលឹកថា ស្ពានដ៏ទំនើប ប្រណីត និងវែងបំផុតនៅកម្ពុជា ឈ្មោះថា ស្ពាន ស៊ូបាសា ត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតី តភ្ជាប់បេតុងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដែលជាស្ពាន ឆ្លងកាត់ទន្លេមេគង្គ និងជាមធ្យោបាយមួយយ៉ាងធំ សម្រាប់ប្រភពសេដ្ឋ កិច្ច នៃការដឹកជញ្ជូន ចរាចរណ៍ទំនិញ គ្រប់ប្រភេទ ក៏ដូចជាការឆ្លងកាត់ របស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋកម្ពុជា មានមោទនភាព ដ៏ធំធេងចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ពោរពេញដោយការអភិវឌ្ឍ លើកគ្រប់វិស័យ ក្នុងនោះរាជ រដ្ឋាភិបាលនឹងមាន គម្រោងសាងសង់ស្ពាន ដែលមានចម្ងាយរាប់ គីឡូម៉ែត្រ ទៀតទុកជាចំណង ដៃជូនដល់ប្រជាពលរដ្ឋ ៕ សុខ ខេមរា

s1

s2

s3