ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បានបើកបរយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោក ហើយជ្រុលទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រួមទាំងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបង្ករបួសដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្តុបចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កហេតុម៉ាក់ toyota prius ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2Q-6897 ក្នុងរថយន្តមានគ្នា៣នាក់ ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់មួយកង់ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខបើកទៅមុខលែងរួច តែមិនមានអ្នករងរបួសក្នុងហេតុការណ៍នោះឡើយ។

NKD-36x6_outline

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែង និងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបណ្ណោះអាសន្ន រង់ចាំម្ចាស់រថយន្តទទួលការពិន័យតាមច្បាប់៕ ភារ៉ា ដង្កោ