ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្រវឹងបើករថយន្តបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតរថយន្តក្នុងផ្ទះ និងម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្ថានភាពស្រវឹង និងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកម៉ូតូដែលចតចោលមុខផ្ទះ និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋដែលមានម៉ូតូ និងរថយន្តក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្លុះធ្លាយជញ្ជាំងបែកទូកញ្ចក់លក់ថ្នាំពេទ្យ អស់មួយថែមទៀត ដោយធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 7យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ជិតរោងចក្រប៊រី ផ្លូវបេតុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF.6838 តាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតនូវម៉ូតូមួយគ្រឿង ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន បានបន្តទៅបុកផ្ទះប្រជាពលរដ្ឋជាប់គ្នាបណ្តាលឲ្យបាក់ទ្វាររូតអស់មួយផ្ទាំងខ្ទាតទៅប៉ះរថយន្តព្រូសដាច់កាងខាងក្រោយ ព្រមទាំងបន្តទៅបុកជញ្ជាំងផ្ទះធ្លុះធ្លាយអស់មួយផ្ទាំង និងបែកកញ្ចក់ទូរដាក់ថ្នាំពេទ្យអស់មួយដុំធំ ។ ចំណែកអ្នកបើករថយន្តបង្ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។

យោងតាមសម្តីម្ចាស់ផ្ទះលក់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់បានឈរមុខផ្ទះជិតម៉ូតូរបស់គាត់ស្រាប់តែឃើញរថយន្តបង្កខាងលើដំរង់មកចំគាត់ ហើយរូបគាត់ក៏ស្ទុះរត់ចូលក្នុងផ្ទះផុតបានត្រឹមតែបុកម៉ូតូរបស់គាត់ ហើយបន្តបុក ចូលផ្ទះឈ្មោះ ឧត្តម ធ្វើស៊ុមរូបថត និងទម្លុះជញ្ចាំងផ្ទះពេទ្យ ពិគ្រោះ និងពិនិត្យ ជំងឺទូទៅ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីដើម្បីមកធ្វើការវាស់វែង រថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖