ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជ្រុល យកខ្សែអង្រឹងធ្វើអត្តឃាតបានសម្រេច​

ពោធិ៍សាត់៖ ដោយសារតែជាតិស្រវឹងចូលខ្លួនជ្រុល បុរសម្នាក់បានសម្រេចិត្តយកខ្សែអង្រឹង ចង.កសម្លាប់ខ្លួន ។ ករណីនេះ បានកើតឡើង នៅចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានឈ្មោះ ម៉ម សុខន (ហៅតា វង់) ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ផ្អែកតាមរបាយការណ៍របស់ នគរបាលមូលដ្ឋានថា ជនរងគ្រោះបានយកខ្សែគោពណ៌សដែលគាត់បានយកមកធ្វើខ្សែអង្រឹងទៅចងជាប់ជាមួយនឹងធ្នឹមផ្ទះរួចចង.កសម្លាប់ខ្លួនតែម្តង ដោយសារតែមូលហេតុស្រវឹងស្រា។

សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន