ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុក​អ្នក​ចៀននំប៉ាវលក់របួសធ្ងន់ម្នាក់និងស្រាល២នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ ដោយសារ​បុរសម្នាក់ស្រវឹងស្រាបើករថយន្តរ៉ឺយ៉ែរ ហើយជ្រុលទៅបុក​អ្នក​ចៀន​នំប៉ាវ​រង​របួសធ្ងន់ម្នាក់ និងស្រាល២នាក់។

ហេតុ​ការណ៍​នេះ​ភ្ញាក់ផ្អើលនៅម៉ោង៣ទៀប​ភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅជ្រកចូលផ្ទះ ឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះរងរបួសធ្ងន់ ទី១-ឈ្មោះ ចាន់ ផល្លារ​ ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរធ្វើនំលក់ រស់នៅផ្ទះកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​និង​របួសស្រាល២នាក់ប្តី ប្រពន្ធ ។ ប្តីឈ្មោះ អ៊ុត សំអូន អាយុ ៣៧ឆ្នាំ មុខរបរ ចៀននំប៉ាវលក់ និងឈ្មោះ ចាន់ គម្ភះ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរចៀននំប៉ាវលក់។

ចំណែក​ឯ​ជនបង្កឈ្មោះទន់ មករា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្ត រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ គម្ភះ ត្រូវប្អូនស្រី ជនរងគ្រោះរបួសធ្ងន់​ ពួកគាត់កំពុង​ចៀន​នំប៉ាវ ស្រាប់តែឃើញរថយន្តម៉ាក ហ្វត ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ2AN,5253 បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងរ៉ឺយ៉ែរថយក្រោយពីជើងទៅត្បូង​ថែម​ទាំង​មាន​អ្នក​ស៊ីញ៉ូម្នាក់ ដែលកំពុង​បោយដៃទៅវិញទៅមក ស្រាប់តែរថយន្តបង្កខាងលើដោយបទមិនទាន់ត្រង់ផង​ រថយន្តខាងលើជាន់ហ្គារយ៉ាងខ្លាំង​ទៅ​បុកខ្ទះខ្លាំញ់ចៀន​នំប៉ាវ ដែលរៀបជាជួរបណ្តាលអោយខ្លាញ់ខ្ទាតទៅលើពួកគាត់បណ្តាលអោយរងរបួសបងស្រីគាត់យ៉ាងធ្ងន់ធ្ងរ ចំពោះគាត់នឹងប្តីគាត់រងរបួសស្រាល។​ ភ្លាមៗ​ពួកគាត់បានប្រញ៉ាប់ប្រញ៉ាលទៅមន្ទីពេទ្យឯកជននៅជិតកន្លែងកើតហេតុព្យាបាលបឋមដោយបងស្រីរបស់គាត់រងរបួសធ្ងន់ត្រូវរថយន្តដឹកទៅមន្ទីពេទព្រះកុសមះដើម្បីព្យាបាលបន្ត។

NKD-36x6_outline

ក្រោយពេលកើតហេតុ​នគរបាល​ប៉ុស្តិ៍​បានឃាត់ជនបង្កខាងលើបានប្រគល់អោយនគរ​ជំនាញខណ្ឌពោធិ៍សែនជ័យនឹងរថយន្តយកទៅរក្សាទុករងចាំការដោះស្រាយ​នៅ​ពេល​ក្រោយ​៕ សុខាសែនជ័យ