ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកឡិចស៊ីសបុកហាយឡេនឌ័រចតស្ងៀម សង១៥០ដុល្លារបញ្ចប់រឿង

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ​ បាន​បើករថយន្ត​ឡិច​ស៊ី​ស​ RX300​ ទៅ​បុក​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ​ ដែល​ចត​ទុក​ចោល​លើ​ចំណី​ផ្លូវ​ចំ​ពីក្រោយ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ន​ណារ​ម្នាក់​ឡើយ​ ។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ ភូមិ​សាច់​អាំង​២​ តាម​បណ្ដោយ​ផ្លូវ​៤៨៨​ (​ហៅ​ផ្លូវ​បឹង​ត្របែក​)​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​រថយន្ត​រង​គ្រោះ​ ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE.4810​ បាន​បើក​មក​ចត​ទុក​ចោល​លើ​ចំណី​ផ្លូវ​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ក្រោយមក​ស្រាប់តែ​ត្រូវ​បាន​បុរស​ម្នាក់​ស្រវឹងស្រា​ឡើង​ជោកជាំ​ បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N.0637​ បើកបរ​តាម​បណ្ដោយ​ផ្លូវ​៤៨៨​ ទិស​ដៅ​ពី​កើតមក​លិច​ ក្នុង​ល្បឿន​លឿន​ល្មម​ បាន​ជ្រុល​ចង្កូត​មក​បុក​រថយន្ត​រង​គ្រោះ​ពីក្រោយ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​

NKD-36x6_outline

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ហើយ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ ព្រម​សងការ​ខូចខាត​ទៅ​លើ​ភាគី​រថយន្ត​រង​គ្រោះ​ហា​យ​ឡែ​ន​ឌ័​រ​ចំនួន​១៥០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​ ៕​ ជី​ម​ ភា​រ៉ា​ ដង្កោ​

 

ភារ៉ាដង្កោ (3)

ភារ៉ាដង្កោ (4)

ភារ៉ាដង្កោ (2)

Leave a Reply