ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​រេ​ពេញ​ផ្លូវ​ជ្រុល​បុក ​រថយន្ត​តាក់ស៊ី​ពីក្រោយ​បញ្ចប់រឿង​ត្រឹម​ ៦០ ​ដុល្លារ

ភ្នំពេញ​៖​យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​រូបគេ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ​រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​ពីក្រោយ​បែក​ស្តុ​ប​ខាងស្តាំ​ហើយ​សង​រថយន្ត​៦០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២៨​ខែមករា​ឆ្នាំ​២០១៥​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-2593​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ខណៈ​មក​ដល់​ចំណុច​មុខ​ទីស្តីការគណរដ្ឋមន្ត្រី​ក៏​ស្រាប់តែ​មាន​យុវជន​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោគ​ជាំ​បាន​ជិះ​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​1AU-2925​ទិស​ដៅ​ស្របគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​ពីក្រោយ​បែក​ស្តុ​ប​ខាងស្តាំ​។​

ចំណែក​អ្នក​ជិះ​ម៉ូតូ​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ហើយ​នៅ​ពេល​ក្រុម​គ្រួសារ​របស់​គេ​មក​ដល់​ដឹង​ថា​កូន​របស់​ពួក​គាត់​ខុស​នោះ​ក៏​សុខចិត្ត​សង​នូវ​ថ្លៃ​ខូចខាត​រថយន្ត​តាក់ស៊ី​ចំនួន​៦០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​៕

3e3n9sni

8banizy1

abysqkzd