ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​មិន​ទាន់​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បណ្តាល​ឱ្យ​ដាច់​កាឡេ​កង់​មុខ​

​ ​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ស្រវឹងស្រា​ជោកជាំ​ បាន​បើករថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​ ឡើង​លើ​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ ដែល​ជា​ផ្លូវ​ កោង​មិន​បង្អង់​ល្បឿន​ បួង​ចង្កូត​មិន​ទាន់​ក៏​បាន​បុក​បង្កាន់ដៃស្ពាន​បណ្តាល​ឱ្យ​ រថយន្ត​រង​ការ​ ខូចខាត​យ៉ាងដំណំ​ និង​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ ថ្ងៃ​ទ​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ ។​

​ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​ កាម​រី​ឆ្លាម​មួយ​គ្រឿង​ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2H-2778​ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ ស្រវឹងស្រា​ជោកជាំ​ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឡើង​លើ​ស្ពាន​ អាកាស​ ស្ទឹង​មាន​ជ័យ​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ពាក់កណ្តាល​ស្ពាន​ដែល​ជា​ផ្លូវ​កោង​មិន​បង្អង់​ ល្បឿន​បួង​ចង្កូត​មិន​ទាន់​ក៏​បាន​បុក​បង្កាន់ដៃស្ពាន​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ និង​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច​ តែ​មិន​បង្ក​ឱ្យ​ន​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ​។​

​ប្រភព​ដដែល​បន្ត​ថា​ ភ្លាមៗ​នោះ​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​ពេក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ស​ន្ស​ល់​ទុករ​ថយ​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​បង្កាន់ដៃស្ពាន​ក៏​មិន​បាន​ខូចខាត​អ្វី​ដែរ​ ។​

​ ​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​ រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ ៕​ ចាន់​ធឿ​ន​

Chan-Th001

Chan-Th001-(1)

Chan-Th001-(2)