ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​បើករថយន្ត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​ និង​បង្គោល​ភ្លើង​ក្រឡាប់​ផ្ងារជើង​ច្រងាងៗ​

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣០០​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​មួយ​ដើម​បាក់​ដាច់​ និង​បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​បាក់​ទ្រេ​ង​ធ្លាក់​បែក​អំ​ពូ​ល​ពេញ​ផ្លូវ​ ហើយ​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង​ច្រងាងៗ​ រង​ការ​ខូចខាត​ទាំងស្រុង​ ម្ចាស់​រថយន្ត​របួសធ្ងន់​ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​ រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ ។​

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោកជាំ​ បាន​បើករថយន្ត​ឡិច​ស៊ី​ស​ ពណ៌​ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​រេ​ពេញ​ផ្លូវ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី​ ។​

ខណៈ​មក​ដល់​ចំណុច​ កើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​មួយ​ដើម​ពេញទំហឹង​លាន់​ដូច​រន្ទះ​បាក់​ដាច់​ទាំង​ឬ​ស្សី​ និង​បុក​បង្គោល​ភ្លើង​បំ​ភ្លើ​ផ្លូវ​បាក់​ទ្រេត​ និង​ធ្លា​កអំ​ពូ​ល​ភ្លើង​ធ្លាក់​បែក​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។​ មិនតែប៉ុណ្ណោះ​រថយន្ត​បាន​ក្រឡាប់​ផ្ញា​រ​ជើង​ឡើង​លើ​រង​ការ​ខូចខាត​ទាំងស្រុង​ ចំណែក​អ្នកបើកបរ​រង​របួសធ្ងន់​ សំណាងល្អ​មិន​បណ្តាល​ឱ្យ​ ន​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ហើយ​ក្រោយ​កើតហេតុ​ជន​បង្ក​ត្រូវ​បាន​មិត្ត​ភក្ត្រ​មក​ទទួលយក​ទៅ​បាត់​ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ គឺ​បង្ក​ឡើង​ដោយសារ​តែ​យុវជន​ម្នាក់​នោះ​ បើកបរ​ក្នុង​ល្បឿន​លឿន​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ នេះ​សំណាងល្អ​ហើយ​ដែល​គ្រោះថ្នាក់​តែ​ខ្លួនឯង​ ខូចខាត​ផ្ទាល់ខ្លួន​ និង​សម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ​ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​ ដូច្នេះ​ហើយ​សូម​អំពាវនាវ​អ្នកបើកបរ​ទាំងអស់​គ្នា​គួរតែ​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ហើយ​បើ​បើកបរ​សូមកុំ​ពិសារ​ជាតិ​ស្រវឹង​ ៕​ ចាន់​ធឿ​ន​

ynmbckxs

dy3u6yay

u1ky5tqk