ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​ បើករថយន្ត​ក្នុង​ល្បឿន​លឿន​ រេ​ចង្កូត​ឡើង​ឃឿ​ន​បុក​បាក់​ដើមឈើ​មួយ​ដើម​ រួច​មិន​ទាន់​អស់​ល្បឿន​ បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ បាន​បើករថយន្ត​ម៉ាក​ព្រូស​ ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​រេ​ ចង្កូត​ឡើង​ឃឿ​ន​ផ្លូវ​ បុក​បាក់​ដាច់​ដើមឈើ​មួយ​ដើម​ រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ បុក​របង​ផ្ទះ​ប្រជា​ ពលរដ្ឋ​ថែម​ទៀត​ បណ្តាល​ឱ្យ​បាក់​ខ្ទេច​តែ​ម្តង​ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​ ស្រុង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ចៅ​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់​សុខ​លី​ ខាងលិច​ស្តុ​ប​ទួល​ទំពូង​ប្រមាណ​៥០​ម៉ែត្រ​ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ។​

​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ បានឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AD-7438​ បើកបរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត​ នៅ​ក្នុង​រថយន្ត​ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ តាម​បណ្តោយ​ ផ្លូវ​ម៉ៅ​សេ​ទុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ឡើង​លើ​ឃឿ​ន​ បុក​ដើមឈើ​មួយ​ដើម​ដាច់​បាក់​ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​បុក​របង​ផ្ទះ​លក់​គ្រឿងសំណង់​ បាក់​ខ្ទេច​តែ​ម្តង​ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​ ។​ ប៉ុន្តែ​សំណាងល្អ​មិន​ មាន​អ្នក​រង​របួស​ ។​ ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​បង្កហេតុ​អ្នក​បើករថយន្ត​បង្ក​បាន​គេចខ្លួន​បាត់​ ទាំង​២​នាក់​ នៅ​សល់​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​ វាស់វែង​ ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ ៕​ ចាន់​ធឿ​ន​

Chan-Th001

Chan-Th001-(1)