ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា បើកម៉ូតូលឿន ជ្រុលទៅបុកម៉ូតូ ១ គ្រឿងទៀត សន្លប់ខ្លួនឯង

ភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាជោគជោំបានបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យរងរបួសរហូតដល់សន្លប់ស្ដូកស្ដឹងនៅកន្លែង ហើយក៏ត្រូវបានមិត្តភក្តិជួយសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីរវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចមុខហាងយីហោ ម្លប់ដើមលាភ តាមផ្លូវលេខ២៥៩ កែងផ្លូវលេខ១២២ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រពភពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដា សេ125ពណ៌ខ្មៅពាក់ ស្លាកលេខកណ្តាល 1L 5604 បើកបរដោយយុវជនម្នាក់លឿនដូចហោះទៅបុកម៉ូតូមួយគ្រឿង ទៀតម៉ាកស្មាសពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AG 0175 ដោយបុរសម្នាក់ មិនបានរង របួសធ្ងន់នោះទេ តែអ្នកបើកបរម៉ូតូបង្កបានរងរបួសធ្ងន់សន្លប់ធំ នៅកន្លែងកើតហេតុ ។

សាក្សីបានបន្តទៀតថា កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូបង្ក បើកបរតាមបណ្តោយផ្លូវ២៥៩ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចហោះ ហើយក៏បាន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាសដែលធ្វើដំណើរតាមផ្លូវលេខ១២២ ក្នុងទិសដៅពីកើតមកលិចយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូបង្កម៉ាកហុងដាសន្លប់ធំ តែម្តង ហើយក៏ត្រូវបានមិត្តភក្តិជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ។

ក្រោយពេលកើតហេតុភាគីទាំង២បានដោះស្រាយបញ្ចប់គ្នានៅកន្លែងកើហេតុ ដោយមិនមាន នរណាសង់នរណាឡើយ ៕ ស ដារ៉ា

Sordara-3

Sordara-4