ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ជិះ​ម៉ូតូ​គេច​ជង្ហុក​ជ្រុល​បុក​រថយន្ត ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​

ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ធ្លាក់​ជង្ហុក​បណ្តាល​ជ្រុល​បុក​រថយន្ត​កូ​រ៉ូ​ឡា​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង​ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែមករា​ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តេ​លា​ តាម​បណ្តោយ​ផ្លូ​មុន្នី​រ៉េ​ត​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​ឈ្មោះ​ស៊ី​ ធឿ​ន​ ភេទបុរស​ អាយុ​៣៦​ ឆ្នាំ​ និង​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឈ​ន​ សំអាត​ ភេទ​ប្រុស​ អាយុ​៥៧​ ស្នាក់​នៅ​ភូមិ​កាឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូ​រ៉ូ​លា​ ពណ៌​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-9848​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េ​ត​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​វី​វ៉ា​ ពណ៌​ខ្មៅ​ ថ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ ហើយ​បាន​ជិះ​គេច​ជង្ហុក​បាន​ជ្រុល​បុក​រថយន្ត​ចំ​ពី​ចំហៀង​ ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កើតហេតុ​គា​ភី​ទាំង​សងខាង​បាន​ឈ្លោះ​គ្នា​មួយ​ប្រាវ​បណ្តាល​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរា​គន៍​ភ្លាម​។​

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌមានជ័យ​ដើម្បីរ​ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

t66cgh23

goxp5c00