ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ជិះ​ម៉ូតូ​ចេញពី​ហូប​បបរ​ជ្រុល​បុក​ខឿន​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​ម្នាក់​

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ស្រវឹងស្រា​ជោក​បាន​ឌុ​ប​នារី​ម្នាក់​ចេញពី​ហូប​បបរស​ បាន​ជិះ​ម៉ូតូ​ស្មាស់​វី​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ឡើង​ឃឿ​ន​ផ្លូវ​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌដូនពេញ​។​

​​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើង​កើ​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់​វី​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL-2691​ ធ្វើ​ដំណើរ​តាម​បណ្ត​យ​ផ្លូវ​លេខ​២១៧​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ដោយ​ទើបតែ​មក​ពី​ហូប​បបរស​ ហើយ​ជិះ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ឃឿ​ន​ផ្លូវ​បណ្តាល​ឲ្យ​ដូ​ល​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ​ចំណែក​នារី​ដែល​អង្គុយ​ពីក្រោយ​របួសស្រាល​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ឯកជន​ ចំណែក​ម៉ូតូ​ត្រូវ​បាន​នារី​ដែល​រួម​ដំណើ​ជាមួយ​យក​ទៅ​រក្សា​ទុក​ផង​ដែរ​ ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ និង​បាន​ជួយ​សម្រួល​ចរាចរណ៍​ដើម្បី​កុំអោយ​មានការ​កកស្ទះ​ផង​ដែរ​៕​ ចាន់​ធឿ​ន​

ti27svtt

ytbpt042

b4ueyzlr