ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ជិះ​ម៉ូតូ​បុក​គោ​យន្ត​ចត​ស្ងៀម​ស្លាប់​ម្នាក់​​នៅ​កន្លែង​កើតហេតុ​

​​ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើ​តេ​ហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​ ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​ កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ ស្ថិត​នៅ​ក្នុងភូមិ​ឈូក​ក្រញាស់​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៌​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​ថា​ ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បណ្តាល​អោយ​បុរស​ម្នាក់​ឈ្មោះ​ជុ​ ទាំ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

​នគរបាល​ចរាចរ​ណ៌​ស្រុក​បានអោយ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​បាន​ចត​នៅ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ ស្រាប់តែ​នៅ​វេលា​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ជុ​ ទាំ​ បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ យ៉ា​មា​ហា​ ពណ៌​ក្រហម​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គោ​យន្ត​កន្ត្រៃ​ពេញ​មួយ​ទំហឹង​ បណ្តាល​អោយ​បោក​ទៅ​នឹង​ដែក​ទ្រុង​គោ​យន្ត​ ត្រូវ​ក្បាល​ផុង​លលា​ប្រកាច់​ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។​ ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​គោ​យន្ត​បាន​រត់គេច​បាត់​។​ ចំពោះ​មធ្យោបាយ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​អូស​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ៕​

10600557_322712674604732_742778313806035047_n

10427364_322713011271365_6311657728689850557_n