ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ដល់ក​បើករថយន្ដ​ឡិច​ស៊ី​ស​បុក​កង់​និង​ម៉ូតូ​ស្លាប់​មនុស្ស​ពីរ​នាក់​

​ខេត្ដបាត់ដំបង​ ៖​ ក្មេង​ប្រុស​និង​ស្ដ្រី​ វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ នឹង​កន្លែង​កើតហេតុ​ដោយសារ​រថយន្ដ​ មួយ​គ្រឿង​ដែល​អ្នកបើកបរ​ស្រវឹង​ជោកជាំ​ហើយ​បាន​បើក​ក្នុង​ល្បឿន​លឿន​ទៅ​ បុក​ពីក្រោយ​កាលពី​វេលា​ម៉ោង​៦​និង​ ៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៧​ ត្រង់​ចំណុច​ភូមិ​គោក​ពន្លៃ​ សង្កាត់​អូរ​ ម៉ា​ល់​ ក្រុង​បាត់ដំបង​ រួច​ជ្រុល​ធ្លាក់​ចូល​ ទៅ​ក្នុង​ប្រឡាយ​។​

​តាម​របាយការណ៍​នគរបាល​នៃ​កា​រិ​យា​ ល័យ​ចរាចរណ៍​ផ្លូវគោក​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ដ​មួយ​ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​២-១០៣១​ បាន​បើកបរ​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ ទៅ​លិច​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ បាន​បុក​កង់​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង​ ដែល​មាន​ក្មេង​ប្រុស​ម្នាក់​ជិះ​ផង​នោះ​ធ្វើ​ ឱ្យ​រថយន្ដ​ជ្រុល​ច្រឡោ​តទៅ​បុក​នឹង​ម៉ូតូ​ មួយ​គ្រឿង​ទៀត​ដែល​មាន​ស្ដ្រី​ម្នាក់​ជា​ អ្នកបើកបរ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ទាំង​ពីរ​ នាក់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្ដង​។​

​របាយការណ៍​សមត្ថកិច្ច​បាន​បន្ដ​ថា​ ក្រោយ​ពេល​បុក​រួច​ភ្លាមៗ​រថយន្ដ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​បាត់បង់​ម្ចាស់​ការ​ បាន​រេ​ទៅ​ធ្លាក់​នៅ​ក្នុង​ប្រឡាយ​ខាងឆ្វេង​ ដោយ​ក្បាល​រថយន្ដ​វិល​ត្រឡប់​មក​ខាង​ ក្រោយ​វិញ​។​ ចំណែក​អ្នកបើកបរ​រថយន្ដ​ មិន​បាន​រត់គេច​ទៅ​ណា​ទេ​ដោយសារ​តែ​គេ​មាន​សភាព​ស្រវឹង​ទន់​ទោរ​ទៅ​ហើយ​ នោះ​ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ មក​កាន់​ការិយាល័យ​ចរាចរណ៍​ដើម្បី​ សាកសួរ​ព្រមទាំង​វាស់​កម្រិត​ជាតិ​អាល់កុល​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ខ្លួន​ ។​ អ្នក​ បើកបរ​រូប​នោះ​មានឈ្មោះ​ ថាវ​ ឡុ​ង​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជាម​ន្ដ្រី​សមត្ថ​ កិច្ច​ខេត្ដ​រស់នៅ​ក្នុងភូមិ​ភ្នំ​សំពៅ​កើត​ ឃុំ​ ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ រក​ឃើញ​កម្រិត​ ជាតិ​អាល់កុល​មាន​រហូត​ដល់​៩៣​មិ​ល្លី​ ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់​ដែល​ជា​កម្រិត​មួយ​អាច​ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​តាម​ច្បាប់​ចរាចរ​ផ្លូវគោក​។​ ដោយឡែក​ ក្មេង​ប្រុស​ដែល​ជិះ​កង់​មាន​អាយុ​១៤​ឆ្នាំ​ និង​ស្ដ្រី​ម្នាក់​ក្នុង​វ័យ​៥៤​ឆ្នាំ​តែ​គេ​នៅ​ពុំ​ ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​បាត់ដំបង​1B-0397​ គឺជា​អ្នក​ ដែល​រស់នៅ​ម្ដុំ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​ លើ​ ហើយ​ក្រោយ​ពេល​កើតហេតុ​ក្រុម​ គ្រួសារ​សាច់ញាតិ​បាន​មក​ទទួលយក​ សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក​វរៈសេនីយ៍ឯក​ សាត​ គឹ​ម​ សាន​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​ គោក​បានឱ្យ​ដឹង​ថា​ អ្នកបើកបរ​រូប​នេះ​ អាច​ពាក់ព័ន្ធ​នឹង​ករណី​ពីរ​យ៉ាង​ទី​១-​ការ​ បើកបរ​មាន​ផ្ទុក​សារធាតុ​អាល់កុល​រហូត​ដល់​៩៣​មិ​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់​ និង​ទី​២-​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ អាយុជីវិត​មនុស្ស​។​ ចំណែក​រឿង​ស្លាក​ លេខ​ខេមរភូមិន្ទ​គឺ​សមត្ថកិច្ច​នឹង​ត្រួត​ ពិនិត្យ​ទៅ​លើ​ឯកសារ​សិន​ប្រ​សិន​ បើ​ មិន​មាន​ទេ​នោះ​អ្នកបើកបរ​អាច​មាន​ បទល្មើស​មួយ​ករណី​ទៀត​ក្នុង​ការ​ប្រើ​ ប្រាស់​ស្លាក​លេខ​យានយន្ដ​ក្លែងក្លាយ​ តាម​មាត្រា​លេខ​៧៧​។​ ដូច្នេះ​អ្នកបើកបរ​ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕ សហការី​

image-153

image-318