ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​រាល់ថ្ងៃ​ប្រពន្ធ​ស្ដីបន្ទោស​ចងក​ស្លាប់​ចោល​ប្រពន្ធ​ពពោះ​៨​ខែ​កូន​៥​នាក់

​ខេត្ដកំពង់ចាម​ ៖​ បុរស​ម្នាក់​តែង​តែ​ដើរ​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​ពេញ​ ភូមិ​ធ្វើ​ឱ្យ​ប្រពន្ធ​ដែល​កំពុង​ពពោះ​៨​ខែ​ ទ្រាំ​មិន​បាន​ក៏​ស្ដីបន្ទោស​ឱ្យ​២-៣​មាត់​ ស្រាប់តែ​តូចចិត្ដរ​ត់ទៅ​ចងក​សម្លាប់​ ខ្លួន​នៅ​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ខាងជើង​ភូមិ​កង​ តា​ណឹ​ង​ទី​១​ ឃុំ​កង​តា​ណឹ​ង​ ស្រុក​កងមាស​ ខេត្ដកំពង់ចាម​ ។​

​បុរស​ដែល​ចងក​ធ្វើ​អត្ដឃាត​នោះ​ ឈ្មោះ​ លី​ វិចិត្រ​ អាយុ​៣៨​ឆ្នាំ​ មាន​ ប្រពន្ធ​ឈ្មោះ​ តឹ​ម​ សុខ​ខេ​ង​ អាយុ​៣៥​ឆ្នាំ​ មានកូន​៥​នាក់​ក្នុង​បន្ទុក​ និង​ពពោះ​៨​ខែ​ ម្នាក់​ទៀត​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើត​ ហេតុ​ខាងលើ​ ។​

​តាម​សម្ដី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នាង​និង​ប្ដី​(​បុរស​រង​គ្រោះ​)​បាន​ រៀប​ការ​នឹង​គ្នា​ជា​ប្ដី​ប្រពន្ធ​ច្រើន​ឆ្នាំ​មក​ ហើយ​ រហូត​បង្កើតកូន​បាន​មួយ​កន្ទេល​ ហើយ​នាង​ក៏​កំពុង​ពពោះ​៨​ខែ​(​កូន​ទី​៦)​ ទៀត​ផង​ ។​ ចំណែក​ជីវភាព​មានការ​ខ្វះ​ ខាត​ខ្លាំង​ណាស់​ ដោយសារ​តែ​ប្ដី​មិន​គិត​ ខ្វល់​ពី​រឿង​ជួយ​ធ្វើការ​រកស៊ី​ចិ​ញ្ចេ​ឹ​ម​ គ្រួសារ​ទេ​ មួយ​ថ្ងៃៗ​គិតតែ​ដើរ​ផឹកស៊ី​ ស្រវឹង​អួទីនួ​ធ្វើ​ឱ្យ​នាង​ត្រូវ​ប្រឹងប្រែង​ទាំង​ ឈឺ​ទាំង​ជា​ ទាំង​ពោះ​ប៉ុន​កញ្ជើ​ដើម្បី​រក​ ប្រាក់​ទប់ទល់​ជីវភាព​គ្រួសារ​តែ​ម្នាក់ឯង​។​

​ប្រពន្ធ​ជន​រង​គ្រោះ​បន្ដ​ថា​ កាលពី​ថ្ងៃ​ ទី​២៨​ ខែមករា​ ឆ្នាំ​ បន្ទាប់​ពី​ហូប​បាយ​ ថ្ងៃត្រង់​រួច​នាង​បាន​រៀបចំ​ទុកដាក់​ចាន​ ឆ្នាំង​និង​មើលថែ​កូនៗ​នៅផ្ទះ​ពេល​នោះ​ ស្រាប់តែ​ប្ដី​(​បុ​ុ​រស​រង​គ្រោះ​)​ដែល​ទើប​ ត្រឡប់​មក​ពី​ផឹកស្រា​ស្រវឹង​ជោក​ បាន​ ចូល​មក​ដល់​ផ្ទះ​រករឿង​នាង​ ។​ ដោយ​ខឹង​ នឹង​ប្ដី​ប្រមឹក​រាល់ថ្ងៃ​ពេក​ ទើប​នាង​បាន​ ស្ដីបន្ទោស​ឱ្យ​ប្ដី​២-៣​ម៉ាត់​ និង​ប្រាប់​ឱ្យ​ ឈប់​ផឹកស្រា​ ហើយ​ងាក​មក​គិតគូ​ពី​រឿង​ រក​ការងារ​ធ្វើ​រក​លុយ​ចិញ្ចឹម​កូនៗ​វិញ​ ។​ លុះ​ប្រកែក​គ្នា​បាន​បន្ដិច​នាង​ក៏​ឡើង​ទៅ​ លើ​ផ្ទះ​មើលថែ​កូន​តូចៗ​ ពេល​ចុះ​មក​ វិញ​មិនឃើញ​ប្ដី​ក៏​ដើរ​រក​ស្រាប់តែ​ពេល​ដើរទៅ​ខាងក្រោយ​ផ្ទះ​ប្រមាណ​២០០​ ម៉ែត្រ​ក៏​ប្រទះ​ឃើញ​ប្ដី​ចងក​នៅ​លើ​មែក​ស្វាយ​ក្បែរ​មាត់​ស្រះ​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ជិតខាង​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ ពិនិត្យ​ ។​

​លោក​ សូរ​ សា​រិ​ទ្ធ​ អធិការ​នគរបាល​ ស្រុក​កងមាស​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ ទទួល​បាន​ព័ត៌មាន​ភ្លាម​ សមត្ថកិច្ច​បាន​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សព​ជន​រង​គ្រោះ​ ទើប​ដឹង​ថា​ ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​ អត្ដឃាត​ប្រាកដ​មែន​ ដោយ​យក​ខ្សែ​ ក្រវាត់​ចងក​ភ្ជាប់​នឹង​មែក​ស្វាយ​ក្បែរ​ មាត់​ស្រះ​ខាងក្រោយ​ផ្ទះ​ ។​

​បន្ទាប់​ពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​បាន​ ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​ ការ​យំសោក​ពី​កូន​តូចៗ​ចំនួន​៥​នាក់​ និង​ ប្រពន្ធ​ដែល​កំពុង​ពពោះ​៨​ខែ​ ៕​

narin02

narin10