ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គ្នាក្នុងវ័យអនីតិជន ចេញពីផ្ទះសំណាក់ម្តាយក្មេងស្រីរងគ្រោះឃាត់ខ្លួនឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួននៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ណោពេលចេញពីផ្ទះសំណាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយពីទទួលមបានពាក្យបណ្ដឹង ពីម្តាយកុមារីរងគ្រោះ។

មន្រី្តនគរបាលប៉ុស្តិ៍បឹងទំពុនបានឲ្យដឹងថា ជនសង្ស័យជាប់ចោទពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនោះ មានឈ្មោះ រង្សី ឧស្សាហ៍ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ២២៧ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកកុមារីរងគ្រោះឈ្មោះ ល.ច.ក.ន អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

NKD-36x6_outline

យោងតាមពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះសំណាក់យីហោ សៀវ ឡាង ផ្លូវលេខ៣៧១ ក្រុមទី៣ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជនសង្ស័យ បាននាំកូនស្រីរបស់គាត់អាយយុ១៣ឆ្នាំ ចេញពីផ្ទះសំណាក់ សៀវ ឡាង គ្រាដែលគាត់បានបាត់កូនស្រី២ថ្ងៃមិនដឹងទៅណា។ លុះពេលជនសង្ស័យឌុបកូនស្រីចេញពីផ្ទះសំណាក់ដល់ដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ក៏ជួបគាត់ត្រូវជាម្តាយកុមារីរងគ្រោះក៏ឃាត់ខ្លួននាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនព្រមទាំងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តងទៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននិយាយថា រវាងរូបគេ និងក្មេងស្រីរងគ្រោះ បានស្រលាញ់គ្នាជាសង្សារដោយស្ម័គ្រចិត្តជិតមួយឆ្នាំមកហើយ។ ចំពោះការចោទប្រកាន់ថា ខ្លួនគេបានបង្ខំចាប់រំលោភសង្សារនោះមិនពិតទេ វាជាការស្មោះស្ម័គ្រទៅវិញទៅមកប៉ុណ្ណោះ។

យ៉ាងណាជនសង្ស័យរូបនេះ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនកសាងសំណុំរឿងបញ្ជូនទៅ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងនិតិវិធីបន្ត ៕ ប្រាថ្នា