ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់យូរហើយ ផឹកស៊ីជុំគ្នាចាប់ឱបផ្តួលលើគ្រែ នាងស្រែក រួចប្តឹងប៉ូលិសចាប់ដាក់ខ្នោះ

ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃុំស្ទឹងកាច់ ចាប់ឃាត់ខ្លួននៅក្រោយពេលបានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះដោយសារចោទថា ជនសង្ស័យរំលោភ ។

ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យនេះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជនរងគ្រោះ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីសមត្ថកិច្ជំនាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណាង ភេទប្រុស អាយុ29ឆ្នាំ មុខរបរធ្វើការកាស៊ីណូម្ពុដពេជ្យ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មិនទន់មានប្រពន្ធ) ។ ចំណែកជនរងគ្រោះឈ្មោះ ថ. ស.ម. អាយុ៣០ឆ្នាំ ។

ជនសង្ស័យនិងជនរងគ្រោះបានផឹកស្រាជុំគ្នា ពេលជនសង្ស័យស្រវឹង ក៏ដើរចូលក្នុងបន្ទប់ស្ត្រីរងគ្រោះដេកមុន ពេលស្ត្រីរងគ្រោះដើរចូលក្នុងរបស់ខ្លួន ស្រាប់តែជនសង្ស័យធ្វើសកម្មភាពចាប់ផ្ដួលទៅលើគ្រែ ឡើងជិះពីលើ ស្រាប់តែជនរងគ្រោះស្រែកឲ្យអ្នកជួលបន្ទប់ជិតគ្នាជួយ ខណៈនោះជនសង្ស័យ ក៏ដើរចេញមកដេកក្នុងបន្ទប់របស់ខ្លួនវិញ ដោយរំលោភមិនបានសម្រេចនោះទេ។

NKD-36x6_outline

ក្រោយមកជនរងគ្រោះបានមកដាក់ពេក្យបណ្ដឹងនៅនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចឃុំស្ទឹងកាច់ ក៏សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅបានចុះចាប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនបានស្រឡាញ់ស្ត្រីរងគ្រោះជិតពីរឆ្នាំហើយ រួចក៏សម្រេចចិត្តចូលទៅចាប់ឱបពិតមែន, មិននឹកស្មានថា ស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការខេត្តប៉ៃលិន ដើម្បីដោះស្រាយតាមច្បាប់ ៕ ស សារ៉េត