ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ​ ២០១៧

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ​១១ ​ខែមិថុនា​ ឆ្នាំ​​២០១៧  ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី១រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ​​២០១៧​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ​ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរថៃហ្គ័ររក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​ឆ្នោត​លើក​​ទី​មួយ​នេះ​រួមមាន​ IPhone 7​ ចំនួន 3 រង្វាន់  ទូរទស្សន៍ Smart TV ចំនួន 3 រង្វាន់ និងទូរទឹកកក​ ចំនួន 5 រង្វាន់។

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត កោះសន្តិភាព ​​ឬលើគេហទំព័រ Facebook (Tiger Beer KH)។

ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

 

គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​មានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេស​ Tiger ជាស្រាបៀរ​ដែល​សក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ​ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ Tiger កំប៉ុង​​ រឺ ដប ចាប់ពី ២៥ កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួននឹងអាចមានឱកាសឈ្នះរង្វាន់ធំរថយន្ត ​AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា IPhone 7​ ចំនួន 5 រង្វាន់  ទូរទស្សន៍ Smart TV ចំនួន 5​ រង្វាន់ និង ទូរទឹកកក​ ចំនួន 10​ រង្វាន់។​

 

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!

 

ពិសាដោយការទទួលខុសត្រូវ

អត្ថបទ៖ ថម សន