ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លាភមង្គលលើកទី២នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអានឆ័រសម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។

កម្មវិធី Anchor Fun Zone នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងកម្សាន្ត សប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ។

NKD-36x6_outline

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទីពីរនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់សម្រាប់គូស្វាមីរិយាថ្មីដូចជា៖ ដំណើរក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ ក្រាប៊ី (Krabi) ចំនួន១៥ រង្វាន់ ទូរទស្សន៍ Sony Android 55″ ចំនួន១០រង្វាន់ កាមេរ៉ា Sony ចំនួន១០រង្វាន់។

តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

អត្ថបទ៖ ថម សន