ព័ត៌មានទាន់ហេតុការណ៍៖

ស្រា​បៀរ​អង្គរ​រួម​គ្នា​ឧបត្ថម្ភ​អត្ដ​ព​ លិ​ក​ជាតិ​ទៅ​ស៊ី​ហ្គេ​ម​លើក​ទី​២៨

ចែករំលែក៖

​ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ នេះ​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ កម្ពុជា​បាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ចុះ​អនុស្សរណៈ​រវាង​ស្រា​បៀរ​អង្គរ​ នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដើម្បី​ សម្ដែង​កិច្ច​គាំទ្រ​ចំពោះ​អត្ដ​ព​លិ​ក​ជម្រើសជាតិ​ដែល​នឹង​ទៅ​ប្រកួត​តំណាង​ ប្រទេស​កម្ពុជា​យើង​នា​កីឡា​អាស៊ី​ហ្គេ​ម​ លើក​ទី​២៨​ប្រទេស​សិង្ហ​បុរី​ខាង​មុខ​នេះ​។​ ដូចដែល​លោក​ លោកស្រី​ អ្នក​ឧក​ញ្ញា​ ជ្រោ​ប​ហើយ​ថា​ ស្រា​បៀរ​អង្គរ​មាន​ប្រ​វិត្ដ​ គាំទ្រ​វិស័យ​កីឡា​ជាតិ​ចាប់​តាំង​តែ​ពី​ពេល​ ដែល​រោងចក្រ​ស្រា​បៀរ​អង្គរ​បាន​ចាប់ផ្ដើម​ ដំណើរការ​កាលពី​៥០​ឆ្នាំ​មុន​ម្ល៉េះ​។​

នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ស្រា​បៀរ​ អង្គរ​បាន​ចូលរួម​សហការ​ជាមួយ​ NOCC​ ក្នុង​ការ​ឧបត្ថម្ភ​លើកទឹកចិត្ដ​កីឡា​ជ​ ម្រើ​ស​ជាតិ​យើង​។​ ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ២០១១​ស្រា​បៀរ​អង្គរ​បាន​ជួយ​ឧបត្ថម្ភ​ អត្ដ​ព​លិ​ក​ជាតិ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ ហ្គេ​ម​លើក​ទី​២៦​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ បន្ទាប់​មក​ទៀត​ស្រា​បៀរ​អង្គរ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ឱ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ឡុ​ង​ក្នុង​ឆ្នាំ​២០១២​។​ នៅ​ឆ្នាំ​២០១៣​ ស្រា​បៀរ​អង្គរ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​លើក​ ទឹកចិត្ដ​អត្ដ​ព​លិ​ក​ជម្រើសជាតិ​ទៅ​ប្រកួត​ កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៧​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជា​បន្ដ​ទៀត​។​ រីឯ​នៅ​ឆ្នាំ​២០១៤​ ស្រា​បៀរ​អង្គរ​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា​បាន​ជួយ​ឧបត្ថម្ភ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​ ១៧​ដែល​ជា​ព្រឹត្ដិការណ៍​មួយ​ធ្វើ​ឱ្យ​ខ្មែរ​ គ្រប់​រូប​ចង​ចាំ​មិន​ភ្លេច​។​ ជ័យ​ជំនះ​មេ​ ដាយ​មាស​របស់​ ស៊ន​ សៀវ​មី​ គឺជា​ផ្លែ​ ផ្កា​នៃ​ការ​ខិតខំ​ហ្វឹកហាត់​និង​ការ​តាំងចិត្ដ​ យ៉ាង​ខ្ជាប់ខ្ជួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​នាង​ជា​យុវនារី​ខ្មែរ​គំរូ​ម្នាក់​គួរ​ឱ្យ​ស្ងើច​ សរសើរ​នាង​បាន​បញ្ជាក់​ថា​ អ្វីៗ​ពិតជា​ អាច​សម្រេច​ទៅ​បានឱ្យ​តែ​យើង​មាន​ឆន្ទៈ​ ពិត​ប្រា​ដ​ពោល​គឺ​គ្មាន​អ្នក​ណា​ម្នាក់​អាច​បញ្ឈប់​អ្នក​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​ របស់​អ្នក​បាន​ឡើយ​។​

​ឆ្នាំ​នេះ​ស្រា​បៀរ​អង្គរ​មាន​មោ​ទ​ន​ ភាព​ជា​ថ្មី​ម្ដងទៀត​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​ NOCC​ ក្នុង​ការ​ឧបត្ថម្ភ​ អត្ដ​ព​លិ​ក​ជាតិ​ឱ្យទៅ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ ទី​២៨​ប្រ​ទស​សិង្ហ​បុរី​តំណាង​ឱ្យ​កម្ពុជា​ យើង​។​

​ប្អូនៗ​ក្មួយៗ​អត្ដ​ព​លិ​ក​ជាទី​ស្រឡាញ់​ ស្រា​បៀរ​អង្គរ​មាន​មោទនភាព​ជា​ពន់​ ពេក​ដែល​មានឱកាស​ជួយ​ឧបត្ថម្ភ​អ្នក​ ទាំងអស់​គ្នា​។​ ស្រា​បៀរ​អង្គរ​តែងតែមាន​ក្ដី​ ស​ង្ឈឹ​ម​ជា​និច្ច​ចំពោះ​អ្នក​ទាំងអស់​គ្នា​ ហើយ​យើងខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ដ​ថា​នឹង​ផ្ដល់​ រង្វាន់​លើកទឹកចិត្ដ​ចំពោះ​គ្រប់​អត្ដ​ព​លិ​ក​ដែល​ត្រឡប់​មក​មាតុភូមិ​វិញ​ជាមួយ​ មេដាយ​។​

​មេដាយ​ជា​ឯក​ត្ដ​បុគ្គលិកៈ​ មេដាយ​ មាស​ ១​គ្រឿង​ =៦,០០០.០០​ដុល្លារ​មេ​ ដាយ​ប្រាក់​១​គ្រឿង​=៣,០០០.០០​ដុល្លារ​
​មេដាយ​សំរឹទ្ធ​១​គ្រឿង​=១,០០០.០០​ ដុល្លារ​មេដាយ​ជា​ក្រុម​ ៖

​មេដាយមាស​១​គ្រឿង​=៨,០០០.០០​ ដុល្លារ​
​មេដាយ​ប្រាក់​១​គ្រឿង​=៥,០០០.០០​ ដុល្លារ​
​មេដាយ​សំរឹទ្ធ​១​គ្រឿង​=៣,០០០.០០​ ដុល្លារ​
​មេដាយ​សម្រាប់​ក្រុមបាល់ទាត់ៈ​ ឈ្នះ​មួយ​ប្រកួត​ =២,០០០.០០​ដុល្លារ​
​ឈាន​ដល់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​=​ ៥,០០០.០០​ដុល្លារ​។​
​កីឡា​របស់​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ ហើយ​យ៉ាងណា​ក្ដី​ ក៏​យើង​នៅ​មានរឿង​ រ៉ាវ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​ ដូច្នេះ​ ស្រា​បៀរ​អង្គរ​ប្ដេជ្ញា​ចិត្ដ​គាំទ្រ​និង​លើក​ ទឹកចិត្ដ​ដល់​អត្ដ​ព​លិ​ក​ជាតិ​ដើម្បី​ជា​កិច្ច​តបស្នង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​។​ ដរាបណា​មាន​អត្ដ​ព​លិ​ក​ដែល​ ប្រឹងប្រែង​ប្ដូរផ្ដាច់​ចំពោះ​ប្រទេស​ជាតិ​ ស្រា​បៀរ​អង្គរ​នឹង​នៅ​តែ​គាំទ្រ​ពួក​គេ​ជា​ បន្ដ​ទៀត​។​

​ក្នុង​នាម​ជា​ស្រា​បៀរ​ជាតិ​យើង​មាន​ មោទនភាព​ចំពោះ​សមិទ្ធផល​កីឡា​នានា​ដែល​ជាតិ​យើង​ទទួល​បាន​។​ ជាង​នេះ​ទៅ​ទៀត​ស្រា​បៀរ​អង្គរ​ជឿជាក់​ថា​ ខ្លួន​មាន​ តួនាទី​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​ខ្មែរ​គ្រប់ៗ​រូប​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​។​ យើង​បាន​ ចាប់ផ្ដើម​កិច្ចការ​នេះ​អស់​រយៈពេល​៥០​ឆ្នាំ​មក​ហើយៗ​យើង​នឹង​បន្ដ​កិច្ចការ​ នេះ​ជា​បន្ដ​ទៀត​នា​ពេល​អនាគត​។​

​សូម​ចូលរួម​ជាមួយ​ស្រា​បៀរ​អង្គរ​ ក្នុង​ការ​គាំទ្រ​អត្ថ​ព​លិ​ក​ជាតិ​ទៅ​ដណ្ដើម​ មេដាយមាស​នៅ​សិង្ហ​បុរី​!​មោទនភាព​ បេះដូង​ខ្មែរ​!​ជា​ពិសេស​សូម​ជូនពរ​ឱ្យ​អត្ដ​ព​លិ​ក​បេះដូង​ខ្មែរ​ទាំងអស់​ឱ្យ​ទទួល​បាន​ ជ័យ​ជំនះ​ត្រឡប់​មក​មាតុភូមិ​វិញ​ ៕ Thom​ san​

Thaom-san-(2)

Thaom-san

Thaom-san-(1)


ចែករំលែក៖