ព័ត៌មានទាន់ហេតុការណ៍៖

ស្រីម្នាក់តូចចិត្តខឹងប្តីមានទំនាស់រត់ទៅនៅផ្ទះឪពុកម្តាយគេបាត់ ទុកខ្លួនចោលពីរនាក់ម្តាយកូនតូចក្នុងចំការកំសត់ពេក ចងកសម្លាប់ខ្លួនឯង

ខេត្តរតនគិរី៖ ស្រ្តីម្នាក់បានចងកសម្លាប់ខ្លួនឯងដោយសារមានទំនាស់ជាមួយប្តីហើយទុកម៉ែកូនឲ្យនៅខ្ទមចំការតែពីរនាក់យ៉ាងកំសត់ ខ្លួនពេកមិនឃើញប្តីត្រឡប់មករកខ្លួនវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបរកែរ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចស្រុកបរកែវបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ពីន ណាត់ អាយុ២៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកេីតហេតុ ខាងលេី ។

ប្រភពបន្ពថា កម្លាំងប៉ុស្តិ៍បានសាកសួរសាច់ញាតិជិតខាងមូលហេតុស្រ្តីរូបនោះចងកសម្លាប់ខ្លួនឯងនោះថា កាលពី៤ថ្ងៃមុនកើតហេតុ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយនឹងប្តី ។ ក្រោយមកប្តី ឈ្មោះ ទីង ហុង បានចេញទៅនៅផ្ទះ ឪពុកម្តាយនៅឯភូមិកាមែន ឃុំឯកភាព ស្រុកអូរជុំខេត្តរតនគិរីដោយទុកប្រពន្ធ និង កូនតូចអាយុ ២ខែឲ្យនៅឯខ្ទមចំការតែពីរនាក់ម៉ែកូនយ៉ាងកំសត់ ។

ឯប្រពន្ធដោយមានការខឹង និងអន់ចិត្តមិនឃេីញប្តីត្រឡប់មកវិញ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុត្រួតពិនិត្យធ្វើកោសល្យវិច័យឃើញថា ស្ត្រីរូបនោះពិតជាចងកសម្លាប់ខ្លនពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិ និងក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត