ព័ត៌មានទាន់ហេតុការណ៍៖

ស្រុក​ចំការលើ​ ៖​ ម៉ូតូ​តាំង​លក់​១០៨​ គ្រឿង​ មាន​តែ​១៩​គ្រឿង​មាន​ពន្ធ​

​ខេត្ដកំពង់ចាម​ ៖​ បញ្ហា​ម៉ូតូ​តាំង​លក់​ ជា​ចំហរ​អត់​ពន្ធ​បាន​ក្លាយទៅជា​រឿង​ធម្ម​ តា​មិនមែន​សម្រាប់​តែ​ខេត្ដកំពង់ចាម​ ឬ​ ស្រុក​ចំការលើ​នោះ​ទេ​ ប៉ុន្ដែ​ស្ទើរ​គ្រប់​ខេត្ដ​ -​ក្រុង​ម៉ូតូ​ប្រណីត​ដែល​តាំង​លក់​ភាគ​ ច្រើន​លើសលប់​គ្មាន​ពន្ធ​ ។​ សម្រាប់​ខេត្ដ​ កំពង់ចាម​ឈានមុខ​គេ​ក្នុង​ការ​បោស​ សំអាត​ម៉ូតូ​អត់​ពន្ធ​នេះ​ ។​

​ប្រតិបត្ដិការ​មួយ​បាន​ធ្វើ​ឡើង​នៅ​ ស្រុក​ចំការលើ​ ខេត្ដកំពង់ចាម​ ដោយ​ ប្រមូល​ម៉ូតូ​គ្មាន​ពន្ធ​បាន​ច្រើន​ជាង​១០០​ គ្រឿង​ ដែល​ដាក់​តាំង​លក់​ជា​ចំហរ​ ។​ នៅ​ ក្នុង​ប្រតិបត្ដិការ​ដែល​មានការ​ចូលរួម​ ពី​ សមត្ថកិច្ច​គយ​,​ សាលាដំបូង​ខេត្ដ​ និង​ នគរបាល​ខេត្ដ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​ មីនា​ ឆ្នាំ​២០១៥​ នៅ​ស្រុក​ចំការលើ​ បាន​ ចុះ​ឆែកឆេរ​នៅ​តាម​ហាង​លក់​ម៉ូតូ​មួយ​ ចំនួន​ ដោយ​រក​ឃើញ​ថា​ ម៉ូតូ​១០៨​គ្រឿង​ មាន​តែ​១៩​គ្រឿង​ប៉ុណ្ណោះ​ ដែល​មាន​ពន្ធ​ ត្រឹមត្រូវ​ ។​

​លោក​ឧត្ដមសេនីយ៍​បែន​ រ័​ត្ន​ ស្នងការ​ នគរបាល​ខេត្ដកំពង់ចាម​បាន​បញ្ជាក់​ថា​ ដោយ​មាន​គោលការណ៍​ណែនាំ​ពី​អភិ​ បាល​ខេត្ដ​និង​មានការ​ឯកភាព​ពី​ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្ដ​លោក​បាន​ ចាប់ផ្ដើម​បើក​ប្រតិបត្ដិការ​ចុះ​ឆែកឆេរ​ និង​ពិនិត្យ​មើល​ឯកសារ​ម៉ូតូ​ដែល​ដាក់​ តាំង​លក់​នៅ​តាម​ហាង​នានា​រក​ឱ្យ​ឃើញ​ ពិតប្រាកដ​ដើម្បី​ចូលរួម​លុប​បំបាត់​បញ្ហា​ បទល្មើស​ដែល​មុខសញ្ញា​ខ្លះ​បាន​យក​ម៉ូតូ​ ដែល​លួច​ឬ​ប្លន់​បាន​ទៅ​លក់​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​បាន​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ “​អ្នក​រកស៊ី​ម៉ូតូ​ខុស​ ច្បាប់​នៅ​កំពង់ចាម​ត្រូវ​ត្រៀមខ្លួន​ឱ្យ​ ហើយ​ទៅ​ដល់​ពេល​ដែល​សមត្ថកិច្ច​យើង​ធ្វើការ​រឹត​បន្ដឹង​ហើយ​និង​សង្ឃឹមថា​ ចោរ​ លែង​បាន​យក​ម៉ូតូ​ជ្រក​ក្រោម​ឆត្រ​ម៉ូតូ​ អត់​ពន្ធ​ទៀត​ហើយ​”​ ។​

​ជាមួយ​គ្នា​នេះ​លោក​នៅ​តែ​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ស្លាក​លេខ​ ម៉ូតូ​ឱ្យ​បាន​គ្រប់ៗ​គ្នា​កុំ​បន្ដ​ការ​ប្រើប្រាស់​ និង​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​តទៅ​ទៀត​ ហើយ​ ចៀសវាង​ការ​ផាកពិន័យ​ព្រោះ​ច្បាប់​ចរាចរណ៍​ថ្មី​មាន​សុពលភាព​អនុវត្ដ​ហើយ​ ។​

​លោក​ឧត្ដមសេនីយ៍​បែន​ រ​ត្ន័​ បាន​ សង្កត់ធ្ងន់​ទៀត​ថា​ ចំពោះ​ម៉ូតូ​ទាំង​៨៩​ គ្រឿង​ក្រោយ​ ពី​ការ​ឆែកឆេរ​គ្មាន​ក្រដាស​ ស្នាម​ត្រឹមត្រូវ​នោះ​ស្ថិត​ក្នុង​ការ​ស្រាវ​ ជ្រាវ​ថា​ តើ​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ បទល្មើស​ដែរ​ឬទេ​ ហើយ​បើ​ម្ចាស់​ហាង​ លក់​ម៉ូតូ​ជាប់​ពាក់ព័ន្ធ​ករណី​នេះ​និង​ជាប់ពិរុទ្ធ​ ពី​បទ​ទទួលផល​ចោរកម្ម​ជា​ស្វ័យប្រវត្ដិ​ ៕​
ហេង នរិន្ទ្រ

Narin2

Narin

Narin1