ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកនឹងម៉ូតូ

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍ម៉ូតូ បុក និងម៉ូតូកាលពីវេលាម៉ោង ១៥ៈ០០នាទីថ្ងៃចន្ទ ០៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិឧទុម្ព័រ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ ម៉ូតូ បុកម៉ូតូក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យស្ដ្រី ម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសស្រាល ។ អ្នកបើកបរម៉ូតូម៉ាកនិច ពណ៌ស ខៀវ ស្លាកលេខ ភ្នំពេញ 1BW.4816 ឈ្មោះ សឹម វ៉ាន់ដា ភេទស្រីអាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅមន្ទីរពេទ្យ ។

អ្នកបើកបរ ម៉ូតូម៉ាកឃ្លិច ពណ៌ស ស្លាកលេខ ភ្នំពេញ 1CQ.5931 ឈ្មោះលេង លីម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) (ពាក់មួកសុវត្ថិភាព) ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបរ ម៉ូតូម៉ាកនិចឈ្មោះ សឹម វ៉ាន់ដា បើកបត់ឆ្វេងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រគល់សាកសពឲ្យក្រុមគ្រួសារចាតចែងធ្វើបុណ្យ និង ចុះវាសវែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី