ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីរកសីុផ្លូវភេទ៩នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្រះចកចុះប្រមូលតាមសួនច្បារ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក បានចុះប្រតិបត្តិការប្រមូលស្រ្តីបម្រើសេវាផ្លូវភេទនៅតាមផ្លូវ និងសួនច្បារសាធារណៈក្នុងមូលដ្ឋានប៉ុស្ដិ៍ស្រះចក ជាលទ្ធផលឃាត់ខ្លួនស្រ្តីរកសីុផ្លូវភេទ៩នាក់ យកមកប៉ុស្តិ៍ដើម្បីបញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ចអប់រំ ។

ករណីឃាត់ខ្លួនស្រ្តីរកសីុផ្លូវភេទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចតាមដងផ្លូវនិងសួនច្បារក្នុុងមូលដ្ឋាន សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកកាន់ វណ្ណះនាយប៉ុស្តិ៍នគរបាលស្រះចក បានឲ្យដឹងថា ក្រោយពីទទួលបានបញ្ជាពីលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ ឲ្យចុះត្រួតពិនិត្យមើលក្នុងមូលដ្ឋាន ដោយមួយរយៈពេលនេះ ឃើញមានអ្នករកសីុផ្លូវភេទចាប់ផ្ដើមកក្រើកវិញមួយចំនួននោះ ហើយលោកបានដឹកនាំកម្លាំងចុះដើរប្រមូលនារីដែលរកសុីផ្លូវភេទនៅទីតាំងចំនួន៣ទីតាំង ចំណុចសួនសីុសុវត្ថិ រង្វង់មូលកួចកាណុង និងផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ  ដោយប្រមូលបាននារីរកសុីផ្លូវភេទចំនួន៩នាក់ យកមកកាន់បុស្តិ៍ស្រះចក ដើម្បីរង់ចាំខាងមន្ទីរសង្គមកិច្ចមកទទួលយកពួកគាត់ទៅដើម្បីអប់រំកុំឲ្យរកសុីផ្លូវភេទនៅតាមដងផ្លូវតទៅទៀត ៕ ស ដារ៉ា

 

IMG_1332 IMG_1331 IMG_1330 IMG_1333


ចែករំលែក៖