ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ជិត២០នាក់ដោយអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់អឺរ៉ុប

រយៈពេលជាច្រើនថ្ងៃកន្លងមក តំបន់អឺរ៉ុបប្រឈមនឹងអាកាសធាតុត្រជាក់ ក្រោមសូន្យអង្សាសេ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេសតំបន់អឺរ៉ុប ក្នុងពេលដែលមានជនភៀសខ្លួនរាប់សែននាក់ មិនទាន់មានផ្ទះសម្បែងរស់នៅ ត្រូវរស់នៅក្រោមជំរំប៉ាតង់។ មកទល់ពេលនេះ តំបន់អឺរ៉ុបទំាងមូលមានអ្នកស្លាប់ យ៉ាងតិច១៧នាក់។

អាកាសធាតុត្រជាក់កើតចេញពី ខ្យល់ត្រជាក់ធ្លាក់ពីប៉ូលខាងជើងផែនដីដែលគ្រប់ដណ្តប់ដោយទឹកកក។ នៅបារាំង ខេត្តចំនួន ៧ រួមទាំងតំបន់ជុំវិញក្រុងប៉ារីសផងត្រូវបានដាក់ឲ្យស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់។ ក៏ប៉ុន្តែគឺនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបកណ្តាល និងខាងកើតដែលសីតុណ្ហភាពចុះត្រជាក់ខ្លាំងជាងគេ ក្នុងចន្លោះពី២០អង្សាសេក្រោមសូន្យនៅប៉ូឡូញ រហូតទៅដល់ ៣០អង្សាក្រោមសូន្យនៅម៉ូស្គូប្រទេសរុស្ស៊ី។

អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺពលរដ្ឋគ្មានផ្ទះសម្បែងរស់នៅ ពិសេសជនភៀសខ្លួន ដែលមានកុមារតូចៗ ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង។

NKD-36x6_outline

អង្គការ Human Rights Watch និងអង្គការគ្រូពេទ្យគ្មានព្រំដែន បានទាញសញ្ញាអាសន្នអំពីគ្រោះថ្នាក់ដែលជនភៀសខ្លួនកំពុងប្រឈម ជាពិសេសនៅតាមបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល រួមមានដូចជា ប៊ុលហ្ការី ហុងគ្រីនិងស៊ែរប៊ី ជាដើម ដែលសីតុណ្ហភាពធ្លាក់ចុះរហូតដល់ទៅ២៧អង្សាក្រោមសូន្យ ក៏ប៉ុន្តែ ជនភៀសខ្លួន ឬជនអន្តោប្រវេសន៍ខុសច្បាប់ខ្លះរស់នៅតាមទីវាល ដោយគ្មានជម្រកត្រឹមត្រូវ។

មន្រ្តីអង្គការ Human Rights Watch បានប្រាប់ប្រភពព័ត៌មានថា អាជ្ញាធរនៅតាមប្រទេសទាំងនេះ មិនត្រឹមតែមិនបានគិតគូរជួយស្វែងរកទីជម្រកដល់ជនភៀសខ្លួនទាំងនេះនោះទេ តែថែមទាំងរារាំងសមាគម និងអង្គការក្រៅរដ្ឋាភិបាលមិនឲ្យជួយដល់ពួកគេថែមទៀតផង។

នៅស៊ែរប៊ី អង្គការគ្រូពេទ្យគ្មានព្រំដែនបានស្នើសុំសាងសង់ជំរំជនភៀសខ្លួនបណ្តោះអាសន្ន មួយសម្រាប់ជ្រកក្នុងរដូវត្រជាក់នេះ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងប៊ែលក្រាតមិនបានឆ្លើយតប៕ ម៉ែវ សាធី

dw

13413928_1105772689483917_530224842_n