ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនឡើងជាង១៤០០នាក់

គ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី នាពេលកន្លងមក គឺជាការរញ្ជួយដីទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ដោយបានសម្លាប់មនុស្ស ជាង៣៨០ និងជាង ១០០០នាក់រងរបួស ក្នុងចំណោមអ្នករងរបួសមាន ៦៧០នាក់រងរបួសធ្ងន់ អាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត។

នៅពេលនេះ ក្រុមជួយសង្គ្រោះបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរកអ្នកដែលជាប់គាំង នៅក្រោមកំនរអគារបាក់បែក ដោយសារតែ ការរញ្ជួយដី ដែលមានទំហំ ៧រង្វាស់រ៉ិចទ័រដែលបានវាយប្រហារកោះទេសចរណ៍ Lombok កាលពីថ្ងៃអាទិត្យ បានកើនឡើងគួរឲ្យបារម្ភ ។ អ្នកនាំពាក្យទីភ្នាក់ងារលោក SutopoPurwoNugrohoបាននិយាយថា មនុស្សរាប់រយនាក់ ត្រូវបានរងរបួស និងផ្ទះរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ។

លោក Sutopoបានបញ្ជាក់ថា “តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺប្រជាជននៅតំបន់ Lombok ខាងជើងដែលមានមនុស្ស ៦៥នាក់ បានស្លាប់បាត់បង់ជីវិយ លោកបន្ថែមថា អ្នកស្លាប់ភាគច្រើនត្រូវបានកប់នៅក្រោមកម្ទេចកម្ទីផ្ទះ៕ ម៉ែវ សាធី