ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួស២នាក់ដោយសារម៉ូតូ២គ្រឿងបុកគ្នាពេលធ្វើដំណើរបញ្រ្ចាសទិស

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បាន បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា។

 

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្តកិច្ចនគរបាលស្រុកបា្រប់ថា បុរសរងគ្រោះស្លាប់ឈ្មោះ គង់ ភិន អាយុ៥៦ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ អ្នករួមដំណើរឈ្មោះ គង់ ភ័ណ្ឌ ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) ហើយអ្នកទាំង២នាក់នេះធ្វើដំណើររួមគ្នាតាមម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A 0006 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿងទៀត ពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាពីជើង ទៅត្បូង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង និងខូចខាតម៉ូតូយ៉ាងដំណំដូចគ្នា ។

 

ប្រភពពីនគរបាលបន្តថា ម៉ូតូភាគគីម្ខាងទៀតម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1C 0004 បើកបរដោយឈ្មោះ ផាន់ រ៉ន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមីព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(របួសធ្ងន់) ។

ប្រភពបន្តទៀតថា សាកសពសមត្ថកិច្ចបានប្រគល់ឲ្យ សាច់ញាតិយកទៅចាត់ចែងរៀបចំ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសបានបញ្ជូនភ្លាមៗ ទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។ ដោយឡែកម៉ូតូទាំង២គ្រឿងសមត្តកិច្ចនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលត្រពាំងជង ដើម្បីរង់ចាំ ដោះស្រាយតាមនីតិវិធី៕ ដោយ៖ ប៉ឹម ពិន

Untitled-7

Untitled-8

Untitled-9