ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១០នាក់និង៥នាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅខេត្តថាញ់វ៉ានិងសឺងឡាវៀតណាម

គិតដល់ម៉ោង៥រសៀល ថ្ងៃទី២ ខែ កញ្ញា នៅទូទាំងខេត្ត Thanh Hoa មាន មនុស្ស៩នាក់ស្លាប់ និង៥នាក់ទៀតបាត់ ខ្លួន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្ត បន្ទាប់រយៈពេល៥ថ្ងៃជាប់គ្នា។ ក្រៅពីអ្នក ស្លាប់ នៅមានផ្ទះជិត១២ពាន់ខ្នងទៀត ត្រូវបានរងការលិចលង់ផងដែរ។

តាមតួលេខថ្មីបំផុតរបស់គណៈកម្មការជាតិជួយសង្គ្រោះ មកពីក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៨ សីហា មក ទល់ពេលរសៀលថ្ងៃទី១ ខែកញ្ញា ភ្លៀង ធ្លាក់ខ្លាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ ពលរដ្ឋនៅតាមបណ្តាស្រុកក្នុងខេត្ត។ ទឹកជំនន់នៅលើដងទន្លេម៉ា កើនឡើង ដល់កម្រិតប្រកាសអាសន្ន ក្រោយពេល មានផ្ទះពលរដ្ឋដល់ទៅ១.៧៩១ខ្នងរងការលិចលង់។ ក្រៅពីនេះ នៅមានផ្ទះពលរដ្ឋ ៣៦២ខ្នង ខូចខាតស្ទើរតែទាំងស្រុង។ ដំណាំ ស្រូវរាប់ពាន់ហិកតា ចម្ការផ្លែឈើ កសិដ្ឋានចិញ្ចឹមត្រី…ត្រូវខូចខាតបាត់បង់ ទាំងស្រុង។ ការបាក់ដីធ្វើឲ្យផ្លូវថ្នល់ជាច្រើន ខ្សែរងការខូចខាត។

នៅថ្ងៃទី៣ ខែកញ្ញា នៅទូទាំងខេត្ត Thanh Hoa ភ្លៀងក៏បានដាច់គ្រាប់ មេឃ ស្រឡះហើយទឹកតាមដងទន្លេផ្សេង ក៏ បានស្រកចុះជាបន្តបន្ទាប់។ តំបន់ខ្លះពល រដ្ឋអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញរៀបចំបោសសម្អាត។ ប៉ុន្តែនៅតាម ដងផ្លូវមួយចំនួនមិនទាន់អាចធ្វើចរាចរណ៍បាននៅឡើយ។

លោក Le Van Trung ប្រធានក្រុមយុវ ជនខេត្តថាញ់វ៉ា បានឲ្យដឹងថា បានបញ្ជូនក្រុមយុវជនជាង៣.០០០នាក់ទៅជួយ ដល់ពលរដ្ឋ ក្រោយទឹកជំនន់ដើម្បីរៀបចំការរស់នៅឲ្យបានល្អប្រសើរឡើងវិញ។

ចំណែកនៅក្នុងខេត្តស៊ីងឡា ប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសឲ្យដឹងថា មានមនុស្សស្លាប់ ម្នាក់ អាយុ៤១ឆ្នាំ និង២នាក់ទៀត រងរបួស ដោយគ្រោះទឹកជំនន់នេះ៕ ម៉ែវ សាធី