ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្លាប់៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តសៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយបានកើតឡើង បណ្តាលមក ពីរថយន្ តកាមរីឆ្លាម ជិះគ្នា២នាក់ ក្នុងល្បឿនលឿនខ្លាំង បានមកបុកម៉ូតូសង់ ដែលកំពុងជិះដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗទាំង៣នាក់តែម្តង ចំណែករថយន្តវិញ ក្រឡាប់បោកផ្ទប់នឹងដើមឈើ ដាច់ជា២កំណាត់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០​និង៤៥នាទី យប់ ថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចចន្លោះវត្តខ្នាត លើផ្លូវជាតិលេខ៦ ក្នុងស្រុកពួក ខេត្តសៀមរាប ។

អ្នកដែលស្លាប់ទាំង៣នាក់ខាងលើ រួមមាន ៖
១/ឈ្មោះ ខឿម វិចិត្រ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
២/ឈ្មោះ ជាម សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
៣/ឈ្មោះ ភាន់ សាវីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង នាំយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖