ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​កើនឡើង​១៤២​នាក់​ដោយ​ការ​វាយប្រហារ​គ្រាប់បែក​ជា​ច្រើន​លើក​នៅ​យេ​ម៉ែ​ន​

​យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​១៤២​នាក់​ស្លាប់​ និង​៣៥១​នាក់​ រង​របួស​នៅ​ក្នុង​ការ​ វាយប្រហារ​គ្រាប់បែក​អត្តឃាត​ ទៅ​លើ​ព្រះ​វិហារ​២​កន្លែង​ របស់​ក្រុម​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ និកាយ​ស៊ី​អី​ត​ នៅ​ទី​សា​ណា​ ប្រទេស​យេ​ម៉ែ​ន​ កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ។​

​សារព័ត៌មាន​AFP​ បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​៤​នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​លាក់​ទុក​នៅ​លើ​រាង​កាយ​ ។​ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​បាន​មើលឃើញ​ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​៣​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ បាន​បំផ្ទុះ​នៅ​ក្នុង​ព្រះ​វិហារ​ Badr​ ភាគ​ខាងត្បូង​ទីក្រុង​សា​ណា​ ។​ ចំណែក​បក្ខពួក​ផ្សេង​ទៀត​ បាន​បំផ្ទុះ​នៅ​មុខ​ព្រះ​វិហារ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ចលាចល​រត​ចេញ​ក្រៅ​ ។​ ជន​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ទី​៣​ បាន​សម្រុក​ចុ​ល​ព្រះ​វិហារ​ Al​ Hashahush​ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​សា​ណា​ ។​

​ការ​វាយប្រហារ​កើតឡើង​ចំ​ពេល​ដែល​មាន​មនុស្ស​ច្រើន​កកកុញ​ចូល​ទៅ​កាន់​ព្រះ​វិហារ​ទាំង​ពីរ​ខាងលើ​ដើម្បី​ធ្វើ​ពិធី​បន់ស្រន់​ ។​ រូបភាព​ទាំងឡាយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​ជួយ​សង្គ្រោះ​ បាន​បញ្ជូន​សាកសព​ជា​ច្រើន​ចេញពី​គំនរ​បាក់បែក​នៅ​ក្នុង​ព្រះ​វិហារ​ទាំង​ពីរ​ខាងលើ​ ។​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែមីនា​ ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​បាន​ប្រកាស់​ទទួលស្គាល់​ថា​ការ​វាយ​ ប្រហារ​ទាំងនោះ​ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​ ។​ កន្លង​មក​ក្រុម​ IS​ ក៏​បាន​ទទួលស្គាល់​ថា​ បាន​វាយ​ ប្រហារ​នៅ​ប្រទេស​ទុ​យ​ណេ​ស៊ី​សម្លាប់​អ្នកទេសចរ​២១​នាក់​ផង​ដេរ​ ៕​ ម៉ែ​វ​ សា​ធី​

Sathy-002

Sathy-002-(1)

Sathy-002-(2)