ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្លាប់ និងរងរបួសជិត៣០នាក់ ក្នុងហេតុការណ៍ផ្ទុះនៅផ្សារទំនើប Kuching ម៉ាឡេស៊ី

ចែករំលែក៖

មនុស្ស៣នាក់បានបាត់បង់ជីវិត និង២៦នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកផ្សារទំនើបមួយកន្លែង របស់ម៉ាឡេស៊ីស ស្ថិតនៅក្នុងរដ្ឋ Sarawak កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ។ ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះ២៦នាក់ផ្សេងទៀត ភាគច្រើនរងរបួសធ្ងន់ ដោយសារហេតុការណ៍ផ្ទុះនេះដែរ ។

ក្រុមជួយសង្គ្រោះមិនបានបង្អង់យូរនោះទេ បានទៅដល់កន្លែងកើតហេតុ រួតរះបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ប្រភពព័ត៌មានក្នុងតំបន់រាយការណ៍ថា ហេតុការណ៍ផ្ទុះ នៅផ្សារទំនើប CityONE Megamal ក្នុងទីក្រុង Kuching អាចបណ្តាលមកពីបែកធ្លាយទុយយោហ្គាស ។ មន្ត្រីក្នុងតំបន់និយាយថា នេះជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងឆ្នាំនេះ ។ ប៉ុន្តែយ៉ាងណា វាមិនមែនជាករណីផ្ទុះគ្រាប់បែកនោះឡើយ ។

វាបានកើតឡើងនៅទីតាំងភោជនីយដ្ឋាន NeNe Chicken ដែលស្ថិតនៅក្នុងផ្សារទំនើប នៅវេលាម៉ោងជាង៣រសៀល ។ ជនរងគ្រោះ២នាក់ ដែលបាត់បង់ជីវិត គឺជាបុគ្គលិកក្នុងភោជនីយដ្ឋាន និង ជនរងគ្រោះម្នាក់ទៀត បានស្លាប់ដោយសារត្រូវភ្លើងឆេះអស់ផ្ទៃមុខ និងដៃ ហើយអ្នកដែលរងគ្រោះដទៃទៀត ភាគច្រើនជាបុគ្គលិកបម្រើការនៅទីនោះ ។ សាក្សីថា នៅពេលកើតហេតុការណ៍ផ្ទុះនេះកើតឡើង គឺបណ្តាលឲ្យញាប់ញ័រទាំងអគារតែម្តង ៕


ចែករំលែក៖