ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ស្លាប់ និងរបួស៥នាក់ករណីក្រឡាប់ឡានឈ្នួល

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តនៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៣(វាលេរញ-កំពត) ស្ថិតក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ស្រុកព្រៃនប់ បង្ករ ឡើងដោយខ្លួនឯងម៉ាកសាំយ៉ុងពណ៌សំបកឳឡឹក(រថយន្តឈ្នួល)ពាក់ស្លាកលេខ កំពង់ចាម ២A ០៥៣៧ ទិសដៅពីខេត្តកំពតមកវាលរេញ មកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ កណ្តាលឲ្យ:

១ ឈ្មោះ សុខ ម៉ាប់ ភេទប្រុសអាយុ៤១ឆ្នាំ ជាអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែង

២ ឈ្មោះ ឈា ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសធ្ងន់

៣ ឈ្មោះ ង៉យ ភឿន ភេទស្រី អាយុ៣៩ឆ្នាំ រងរបួសធ្ងន់

៤ ឈ្មោះ កន ធា ភេទស្រីអាយុ៤០ឆ្នាំ រងរបួសធ្ងន់

៥ ឈ្មោះ កប ឃីម ភេទស្រីអាយុ៣០ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងអស់រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកទូលមាស ខេត្តកំពត ។

បច្ចុប្បន្នអ្នករបួសបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ។ ចំណែកអ្នកស្លាប់បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាមសមុទ្រ