ព័ត៌មានទាន់ហេតុការណ៍៖

ស្លុតចិត្ត! តារាសម្តែងអាលីយ៉ា ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទាំងគ្មានប្រាក់និងសាច់ញាតិ

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល និងអាណិតអាសូរតារាសម្តែង និងពិធីការិនី អាលីយ៉ា ជាពន់ពេកក្រោយពីស្ថានភាពសុខភាពធ្លាក់ដល់ភាពដុនដាបខ្លាំងហៅលែងលឺ ។ នាងកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមកហើយរួមទាំងគ្មានមិត្តភ័ក្កិសាច់ញាតិមកមើលការខុសត្រូវ ដែលសូម្បីតែប្រាក់ក្នុងខ្លួនមួយសេនក្នុងខ្លួន ។

តារាស្រី ដែលធ្លាប់តែរស់ក្នុងភាពស៊ីវីល័យបានធ្លាក់ខ្លួនស្ទើមិនគួរឲ្យជឿទាំងសភាពស្គមស្គាំងគ្មានកម្លាំងកំហែង និងមានជំងឺរលាកទងសួតធ្ងន់ធ្ងរគួរឲ្យអនិច្ចាពន់ពេក ។ ស្ថិតក្នុងសម្តីខ្សៀវៗ ពោលទាំងដាក់បំពង់ខ្សល់អ៊ុកស៊ីសែន អាលីយ៉ា និយាយមិនបានច្រើននោះទេ នាងថាមិនមានអ្នកណាមកមើលថែនាងទេ ក្រោយនាងធ្លាក់ខ្លួនឈឺ ដែលធ្វើដំណើរពីខេត្តសៀមរាបមកសង្គ្រោះបន្ទាន់នៅភ្នំពេញ ។

នាងថា សូម្បីតែខោអាវនៅជាប់ខ្លួនក៏គ្មានក្រោយពេលចោរលួចអស់សម្លៀកបំពាក់ ដែលនាងទុកនៅក្នុងពេទ្យ ។ និយាយទាំងស្រក់ទឹកភ្នែកក្តុកក្តួល តារាស្រីរូបនេះថា មិនដឹងជាទ្រាំបានដល់ពេលណាទេ ព្រោះចាប់តាំងពីនាងមានទ្រព្យមានហាង ធ្លាក់ខ្លួនដល់សភាពបែបនេះ គឺពិតជាអស់សង្ឃឹមសម្រាប់ជីវិតមួយនេះ ។

គួរបញ្ជាក់ដែរថា អាលីយ៉ា បានចាប់ផ្តើមធ្លាក់ខ្លួនពីភាពស៊ីវីល័យក្រោយពីនាងរងការវាយដំពីអតីតសង្សារ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ និងរង់ភាពយុត្តិធម៌អស់ជាង២ឆ្នាំមកហើយ ។

គេរំពឹងដែរថា តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា និងសប្បុរសជន នឹងផ្តល់ជាកម្លាំងចិត្ត និងជួយសង្គ្រោះជីវិតតារាស្រីរូបនេះផង គ្រាកន្លងមក ដែលនាងធ្លាប់មានជីវភាពធូរធា នាងធ្លាប់បង្កើតព្រឹត្តិការណ៍សិល្បៈ និងការប្រគំតន្ត្រីសប្បុរសធម៌ជួយដល់សិល្បករចាស់ៗពិសេស លោកព្រឹទ្ធាចារ្យ គង់ ណៃ និងប្រាជ្ញ ឈួនជាដើម៕ វឌ្ឍនា