ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool ប្រមាញ់បានខ្សែប្រយុទ្ធបារាំង Nabil Fekir ពីក្រុមLyon

សារព័ត៌មានរបស់អង់គ្លេសបានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានទិញខ្សែ ប្រយុទ្ធអន្តរជាតិបារាំង Nabil Fekirពីក្រុម Lyonក្នុងតម្លៃ៥៣លានផោនស្មើនឹង៧១ លានដុល្លារសហរដ្ឋអាមេរិក។

ក្រោយខកចិត្តនៅ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រុមហង្សក្រហមបានសម្រុកទិញ កីឡាករថ្មីមកពង្រឹងក្រុមដើម្បីដណ្តើមឲ្យបានពានរង្វាន់ដ៏ធំរបស់ទ្វីបអឺរ៉ុបនេះនៅរដូវកាលក្រោយ។ ពួកគេទើបតែទិញខ្សែបម្រើ Fabinho របស់ប្រេស៊ីលពីក្រុម Monaco និងខ្សែបម្រើ Naby Keita របស់ក្រុម RB Leipzig នៅអាល្លឺម៉ង់ផងដែរ។

ចំណែកកីឡាករវ័យ២៤ឆ្នាំ Nabil Fekir អាចលេខជាខ្សែបម្រើក៏បាន ខ្សែប្រយុទ្ធក៏បាន ដោយគាត់អាចជំនួសតំណែងរបស់កីឡាករប្រេស៊ីល Philippe Coutinho ដែលបានចាកចេញ ទៅកាន់ក្រុមBarcelona។

គួរបញ្ជាក់ថា Nabil Fekir រកបាន២៤គ្រាប់ឲ្យក្រុមLyon ឈរលេខ៣នៅក្នុងក្របខ័ណ្ឌ កំពូលរបស់បារាំងនិងជួយក្រុមនេះឲ្យបានលេងនៅChampions League រដូវកាល ក្រោយផងដែរ ៕ ដេវីត