ព័ត៌មានទាន់ហេតុការណ៍៖

ហាងអុីនធើណេត២៤ម៉ោងបង្កប់ល្បែងស៊ីសងក្នុងខណ្ឌមានជ័យអាជ្ញាធរគ្មានវិធានការបង្រ្កាបនិងទប់ស្កាត់ឡេីយ

ភ្នំពេញ៖ ទីតាំងណេត២៤ម៉ោងលើ ២៤ម៉ោងជាច្រើនកន្លែងនៅតែបន្តធ្វើអាជីវ កម្មដោយរលូនដោយបានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទមានល្បែងភ្នាល់បាល់ បៀ និងល្បែ​ង​​ជាច្រើនប្រភេទទៀតដែល ឡាយ​ចេញពីកាស៊ីណូផ្ទាល់ខណៈដែល អាជ្ញាធរខណ្ឌមានជ័យគ្មានវិធានការ បង្ក្រាបទាល់តែសោះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភកាន់តែខ្លាំងព្រោះក្នុងមូលដ្ឋាន របស់ពួកគាត់ពោរពេញដោយល្បែងស៊ី សងតាមអនឡាញបង្កជាបទល្មើស លួច ឆក់ ប្លន់ ជាដើម ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់សុំ មិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយក​ព័ត៌មាន​ឲ្យដឹងថា ទីតាំងណេត២៤ម៉ោង​លើ២៤ម៉ោងជាច្រើនកន្លែងនៅក្នុងខណ្ឌមានជ័យមានបង្កប់ល្បែងភ្នាល់ស៊ីសង គ្រប់ប្រភេទបៀ បាល់ ដែលជាការផ្សាយ​បន្តផ្ទាល់ ចេញពីបណ្តាកាស៊ីណូ ។

ចំពោះបញ្ហាទាំងនេះ នៅពេលមាន ការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌមានជ័យប្រចាំខែម្តងៗគេឮស្ទើរតែ ស្រង្កៀរ​​​ត្រជៀកទៅហើយថា ចុះបង្ក្រាប ឲ្យអស់ល្បែងស៊ីងសងគ្រប់ប្រភេទជា ពិសេសទីតាំងណេត២៤ម៉ោងនេះឯង ។ តែផ្ទុយទៅវិញរហូតមកដល់បច្ចុប្បន្ននេះ វាហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ(បង្ក្រាបតែលើបបូរមាត់ប៉ុណ្ណោះ) ។

ចំពោះបញ្ហាខាងលើ លោក ពេជ្រ កែវ មុនី អភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យធ្លាប់បានបញ្ជាក់ហើយថា បញ្ហា ល្បែងស៊ីសងទាំងឡាយនោះគឺលោកបានប្រគល់ភារកិច្ចនេះទៅឲ្យអភិបាលរងម្នាក់ជាអ្នកទទួលខុសត្រូវ ហើយអភិបាលរង នីមួយៗទទួលខុសត្រូវភារកិច្ចរៀងៗខ្លួន ។

ចំពោះបញ្ហាខាងលើនេះប្រជាពលរដ្ឋ បានសំណូមពរទៅអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌមេត្តាជួយចុះបង្ក្រាបទីតាំងទាំងនេះផង ព្រោះថា បើមិនបង្ក្រាបទេ គឺពួកគាត់ រស់នៅដោយមានការភ័យខ្លាច ដោយ សារតែទីតាំងនេះជាកន្លែងលេងល្បែងសុីសង ហើយវាអាចកើតមានបទល្មើសគ្រប់ប្រភេទ ៕ ហេង សូរិយា