ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡេនឌ័រដឹកឈើប្រណីតត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តស្ទាក់ចាប់បាននៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ឈើប្រណីតដឹកតាមរថយន្តហាយឡិនឌ័រមួយគ្រឿង ឆ្លងកាត់តាមផ្លូវជាតិលេខ៥ ត្រូវបានសមត្ថកិនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន ក្នុងពេលនៅចំណុច ខាងមុខការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្ត ដែលស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១០ និង៤៥នាទីនាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ដែលដឹកឈើប្រណីតនោះ ម៉ាកតូយ៉ូតាហាយឡិនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ ២R-៣៣៧៨ និង បានឃាត់អ្នកបើកបរម្នាក់ឈ្មោះ អ៊ុងវែង ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាអ្នកបើកបរថយន្តដឹកឈើ រស់នៅក្នុងភូមិផ្ទះរ៉ុង ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។

អ្នកបើកបររថយន្តដឹងឈើខាងលើបានឲ្យដឹងថាឈើ ដែលត្រូវបានសមត្ថកិច្ចឃាត់បានជាមួយ នឹងរថយន្តនេះ គឺគេដឹកចេញពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ វាជារបស់ឈ្មួញឈើនៅក្នុងខេត្តពោធិ៍សាត់នាំឆ្ពោះចូលទីក្រុងភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ទាំងរថយន្ត និងឈើរួមអ្នកបើកបរត្រូវបានសត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តដើម្បីថ្លឹង និងរាប់ចំនួនឈើទាំងអស់ធ្វើឯកសារបញ្ជូនទាំងរថយន្ត និងឈើយកទៅរក្សាទុកនៅឃ្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តផងដែរ ។

NKD-36x6_outline

បច្ចុប្បន្ននេះ ត្រូវបានគេសង្កេតឃើញថា ឈើប្រណីតត្រូវបានឈ្មួញដឹកចេញពីខេត្តពោធិ៍សាត់តាមរថយន្តគ្រប់ប្រភេទ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង បើទោះបីជាដឹងថា សមត្ថកិច្ចចម្រុះគ្រប់ប្រភេទបានឈរជើងនៅតាមទីតាំងនីមួយៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ៥ក៏ដោយ ក៏រថយន្តដឹកឈើទាំងនោះអាចឆ្លងកាត់បានដោយរលូនផងដែរ ដែលករណីនេះត្រូវបានគេសង្ស័យថា ឈ្មួញឈើមួយចំនួនអាចត្រូវជាមួយនឹងសមត្ថកិច្ចខ្លះផងដែរ ទើបរថយន្តដឹកឈើអាចដឆ្លង់កាត់បានដោយរលូននោះ ៕ ចន្ថា