ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាសេ១២៥ពីរគ្រឿងបុកគ្នាប៉ើងធ្លាក់ផ្លូវរបួសធ្ងន់ស្រាល២នាក់

ខេត្តស្វាយរៀងៈ បុរស២នាក់រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲរន្ធត់្យរវាងម៉ូតូបុកនឹងម៉ូតូ បើកស្របទិសគ្នាក្នុងល្បឿនលឿន ប៉ើងធ្លាក់ផ្លូវកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ១៣៧ និង១៣៨ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ កែវ សាម៉េត អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងដោយជិះម៉ូតូ ម៉ាកហុងដា សេ ១២៥ ស្លាកលេខ ស្វាយរៀង ១E ១៩៨៦ខូចខាតយ៉ាងដំណំ ។

រីឯជនរងគ្រោះមានឈ្មោះ សំ មន្នី អាយុ ៥៣ឆ្នាំ មុខរបរ ពេទ្យ រស់នៅភូមិ បន្ទាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ ១GD ៨៧៤៣។

NKD-36x6_outline

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសឈ្មោះ សំ មន្នី បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ដោយធ្វើដំណើរទិសដៅពីលិច ទៅកើតខណះនោះស្រាប់តែមាន ម៉ូតូម៉ាក ហុងដាសេ125 សេរីឆ្នាំ 2016 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1E 1986 ទិសដៅពីលិចទៅកើតស្របគ្នាក្នុងល្បឿនលឿនក៏ បុកចំពីចំហៀងខាងឆ្វេង យ៉ាងពេញទំហឹងបណ្ដាលអោយដួលរណូករណែលពេញផ្លូវទាំងសងខាង។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋាន មកយកភាគីទាំងសងខាងទៅកាន់មន្ទីរពេទ្យបង្អែកស្វាយរៀង ព្រមទាំងវាស់វែង និងអូសមធ្យោបាយទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន

xg (1) xg (2)