ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្តខ្លាំងណាស់ព្រះអើយ! បានប្តីមុន ចូលចិត្តមានស្រី លុះបានប្តីក្រោយថ្មី ចូលចិត្តប្រើហិង្សារាល់ថ្ងៃ

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលា ម៉ោងជាង៨យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានគ្រួសារមួយបានផ្ទុះ ជម្លោះហិង្សាដាក់គ្នាដោយប្តីឈ្មោះ អាន ហេង អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់ នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ រីឯប្រពន្ធឈ្មោះ ម៉ែន អូន អាយុ៣៧ឆ្នាំ ជាកម្មកររោងចក្រ ហាតឌីស្ក នៅក្រុង ប៉ោយប៉ែត ។

បុរសជាប្តីគេឃើញមានរបួសកែងដៃស្តាំ ហើយអះអាងថាជាស្នាដៃប្រពន្ធគប់នឹងដុំឥដ្ឋ ។ ចំណែងនាងជាប្រពន្ធរងរបួសជើងទាំងសងខាងនិងស្មាខាងស្តាំហើយបានអះអាងថា ជាស្នាដៃបុរសជាប្តីគប់នឹងកៅអី និងខាំពេលប្រតាយប្រតប់គ្នា ។ បុរសជា ប្តីនិយាយថា ដំបូងខ្លួនមកពីធ្វើការហៅ ប្រពន្ធដួសបាយឲ្យហូបប៉ុន្តែនាងែមិនដួសបាយឲ្យទេគឺនាងរវល់វក់លេងទូរស័ព្ទពេលនោះខ្លួនក៏បិទទ្វារបន្ទាប់តែម្តង ។ បុរសរូប នេះបន្តថា ដោយសារនាងរំខានដំណេកគោះទ្វារមិនឈប់ខ្លួនក៏បើកទ្វាររុញនាង មិនឲ្យចូលផ្ទះស្រាប់តែផ្ទុះជាជម្លោះដោយនាងទាញដុំឥដ្ឋគប់ខ្លួនឲ្យរបួសទើបខ្លួនទ្រាំមិនបានទះមួយកំភ្លៀងទៅ ។ ក្នុងជម្លោះ នាងជាប្រពន្ធបានលោតធាក់ខ្លួនមួយជើងហើយដោយសារខឹងពេកខ្លួនក៏គប់១កៅអីជ័រវិញដែរ។មិនតែប៉ុណ្ណោះបុរសជាប្តីនេះ អះអាងថាពេលប្រតាយប្រតប់គ្នាគិតថា មិនឈ្នះនាងក៏ខាំនាងចំស្មាស្តាំតែម្តង ។ យ៉ាងណាក៏ដោយបុរសរូបនេះបានទទួលស្គាល់ថាខ្លួនបានស្រវឹងគឺមុនមានជម្លោះ ផឹកស្រាបៀអស់៤-៥កំប៉ុង។ ជុំវិញបញ្ហា ខាងលើនាងជាប្រពន្ធបានច្រានចោលការចោទប្រកាន់ថានាងរវល់លេងទូរស័ព្ទតែការពិតនាងថាពេលប្តីមកពីធ្វើការបានរៀបចំបាយទឹកឲ្យប្តីរួចហើយ តែប្តីនាងក្រោយបាយបែរជាផឹកស្រាស្រវឹងចូលបន្ទប់បិទទ្វារមិនឲ្យនាងចូលផ្ទះ។មិនតែប៉ុណ្ណោះ ពេលនាងហៅឲ្យបើកទ្វារបែរជា បុរសជា ប្តីដាល់នាងមួយដៃចំមុខទើបក្លាយជា ជម្លោះកើតឡើង ។

ស្ត្រីជាប្រពន្ធប្រាប់ថា បុរសខាងលើជាប្តីទី២ទើបរស់នៅជុំគ្នាបាន៨ខែប៉ុណ្ណោះ ដោយប្តីមុននាងមានកូន២នាក់តែប្តីនាងលួចទៅមានស្រីផ្សេងនាងក៏សម្រេចចែកផ្លូវគ្នាដឹងអីមកយកប្តីក្រោយនេះរងកម្មត្រូវគេវាយធ្វើបាបនិងគំរាមកំហែងញយដងទៀត។ នាងបញ្ជាក់ថានឹងមិនយកប្តីក្រោយនេះទៀតទេ ។

ទោះជាបែបណាគូជម្លោះខាងលើដោយសារនាងជាប្រពន្ធទាក់ទងទៅសមត្ថកិច្ចសុំការអន្តរាគមន៍ទើបបុរសជាប្តីក្លាយជនសង្ស័យបង្កហិង្សាក្នុងគ្រួសារត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលសហការជាមួយនគរបាលក្រុងឃាត់ខ្លួនយកទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំទាំងយប់ ៕ សហការី

 

aes