ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ហេង ចាន់ថា ស្ទាក់ស្ទើរនឹងឈុតសិចស៊ី និងឱបថើប

ចែករំលែក៖

ភ្នំពេញ៖ Miss Grand Cambodia 2016 កញ្ញា ហេង ចាន់ថា ចាប់ផ្តើមទទួលយការសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតនាងត្រូវបានគេរំពឹងថា នឹងក្លាយជាតារាសម្តែងស្រីលេចធ្លោមួយក្នុងពេលដ៏ខ្លីខាងមុខ ។ ទោះជាយ៉ាងណា តារាស្រីរូបនេះ នៅតែមិនទាន់ហ៊ានប្រថុយនឹងឈុតឆាកសិចស៊ី ឬឱបថើបមួយចំនួននោះទេ ។

ភាពយន្តខ្នាតធំ២រឿង ដែលតារាស្រីហេង ចាន់ថា គ្រងតំណែងតួឯក គឺរឿង កូនក្រក និងរឿង បន្តោងឆ្នាំងដី បាននឹងកំពុងតែរុញច្រានឲ្យតារាស្រីរូបនេះកាន់តែលេចធ្លោរក្នុងកិច្ចការងារសិល្បៈ ។ បើទោះបីជាបង្ហាញមុខក្នុងកម្មវិធីសិល្បៈនានា ជាមួយសម្លៀកបំពាក់ទាន់សម័យបែបសិចស៊ីខ្លះមែន ប៉ុន្តែតារាស្រីរូបនេះនៅតែមិនទាន់ហ៊ានទទួលយកការងារណាដែលមើលទៅជារូបភាពបែបស្រើបស្រាលនោះទេ ។

នាងបញ្ជាក់ថា កន្លងមកនាងទទួលបានការសម្តែងមួយចំនួនដែលពិសេសការងារសម្តែងដែលមិនឆ្លុះបញ្ចាំងពីភាពសិចស៊ីជ្រុលហួសហេតុនោះទេត្រឹមឈុតឱបតិចតួចបាន ។ នាងថាបើទោះបីជាផលិតករហ៊ានឲ្យតម្លៃខ្ពស់ហើយថតបែបឈុតស្រើបស្រាលនោះគឺនាងមិនទទួលនោះទេ ។ នាងថាឈុតឆាកស្នេហាឱបរិតគឺនាងតែងសម្តែងខុសច្រើនព្រោះតែមានការអៀនប្រៀនច្រើន ។ នាងលើកឡើងដែរថា ការងារសិល្បៈកន្លងមកមានការកើនឡើងជាឆ្នាំមុន ហើយក៏មិនមែននាងលេចធ្លោរព្រោះឈុតសិចស៊ីដែរ ប៉ុន្តែនាងមិនបានយល់ថាឈុតសិចស៊ីនោះមិនល្អទេ គឺជាគោលការណ៍របស់តារាសម្តែងម្នាក់ៗប៉ុណ្ណោះ ។

នាងរំពឹងដែរថា ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ នាងនឹងទទួលបានការងារសិល្បៈថ្មីបន្តបន្ទាប់សម្រាប់បម្រើអារម្មណ៍ទស្សនិកជនជាក់ជាមិនខាន ៕ វឌ្ឍនា


ចែករំលែក៖