ព័ត៌មានទាន់ហេតុការណ៍៖

ហេង ស្រីពេជ្រថាដើមទ្រូងនាងមិនបានកែនោះទេ គឺធម្មជាតិពិតៗ

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រីសាច់ខ្ចីទ្រលុកទ្រលន់កញ្ញា ហេង ស្រីពេជ្រ បានបញ្ចេញភាពសិចស៊ីដ៏គួរឲ្យទាក់ទាញ។ ការបញ្ចេញភាពសិចស៊ីកាន់តែខ្លាំងជាងពេលមុននេះ ត្រូវបានអ្នកគាំទ្រនាងសង្ស័យថា នាងលួចទៅកែដើមទ្រូងឲ្យកាន់តែស្រស់ស្អាត ប៉ុន្តែត្រូវបានតារាស្រីរូបនេះបដិសេធ។

ហេង ស្រីពេជ្រ ត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងជាច្រើនដែលភាគច្រើននាងសម្តែងជាតួអង្គម្តាយ និងបងស្រី។ តារាស្រីដែលជាប់ងារជាជំទាវក្នុងរឿងរូបនេះបញ្ជាក់ថា កន្លងមក នាងមិនសូវបានបញ្ចេញរូបរាងសិចស៊ីខ្លាំងនោះទេ ប៉ុន្តែដោយសារតែការចេញទៅកម្មវិធីមង្គលការមិត្តភ័ក្កិកាលពីថ្មីៗនេះ នាងសម្រេចចិត្តជ្រើសរើសសំលៀកបំពាក់បែបសិចស៊ីបន្តិច ទើបទស្សនិកជនខ្លះថា នាងបានកែដើមទ្រូង។

នាងបញ្ជាក់បែបអៀនប្រៀនថា ដើមទ្រូងនេះមិនបានកែនោះទេគឺធម្មជាតិពិតៗ។

NKD-36x6_outline

ទោះបីជាបានការសសើរច្រើនពីសម្រស់ដើមទ្រូង ក៏តារាស្រីរូបនេះស្នើមិនឲ្យមានការសួរដេញដោយច្រើននោះទេ ចំពោះរឿងដើមទ្រូង ហើយនាងចង់បញ្ជាក់ពីស្នាដៃសម្តែងក្នុងសិល្បៈច្រើនជាង។ ក្នុងជំនួបផ្ទាល់នេះដែរ នាងបញ្ជាក់ថា និយាយតែពីរឿងដើមទ្រូងនាំឲ្យគេរិះគន់កាន់តែខ្លាំង គឺនាងចង់និយាយតែពីរឿងសិល្បៈទៅបានហើយ។

តារាស្រីវ័យ៣១ឆ្នាំរូបនេះបញ្ជាក់ថា ថ្មីៗនេះនាងទើបនឹងបញ្ចប់ការថតភាពយន្តខ្នាតធំ និងភាពយន្តភាគជាច្រើនបន្តបន្ទាប់ដូចជារឿង«សង្គ្រាមមរតក» រឿង«កូនប្រសាឡឺកឺ» រឿង«ម្ចាស់ចម្ការ» ហើយភាពយន្តដែលនាងកំពុងថតមានដូចជារឿង«លោហិតស្នេហ៍» របស់ទូរទស្សន៍អាស៊ីអាគ្នេហ៍ និងរឿង«រាជនីភូមិគ្រឹះ»ជាដើម។

នាងរំពឹងដែរថា ភាពយន្តថ្មីជាច្រើនទៀតដែលកំពុងពិភាក្សា នឹងសម្រេចចេញថតនៅពេលដ៏ខ្លីខាងមុខនេះ៕ ដោយ វឌ្ឍនា