ព័ត៌មានទាន់ហេតុការណ៍៖

ហេតុតែគេល្បី! Ronaldo គ្រាន់តែបង្ហោះរូបម្តងរកបាន៣១ម៉ឺនផោន

ចែករំលែក៖

តារាងបាល់ទាត់ដ៏ល្បីល្បាញ Cristiano Ronaldo មិនត្រឹមតែរក ប្រាក់ចំណូល ដ៏ច្រើនពីអាជីពបាល់ទាត់និងការផ្សាយពាណិជ្ជកម្មទេ សូម្បីតែបង្ហោះរូបភាពនៅ លើបណ្តាញសង្គមក៏អាច រកប្រាក់ចំណូលច្រើនគួរសមដែរ។

នៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បង្ហោះរូបរបស់ ខ្លួនលើបណ្តាញសង្គម Instagramម្តងៗ គាត់អាចរកប្រាក់ចំណូលបានរហូត ដល់ទៅ៣១ម៉ឺនផោនឯណោះ ។

ទោះបីជារកបានចំណូលប៉ុណ្ណឹងក៏ដោយក៏Ronaldoនៅឈរលំដាប់លេខ៣ប៉ុណ្ណោះ ខណៈតារាចម្រៀង Selena Gomez ឈរលេខរៀងទី១ដែលរកប្រាក់ច្រើនជាងគេពីការបង្ហោះ រូបលើបណ្តាញសង្គម។ Gomezរកប្រាក់បាន៤២ម៉ឺន៥ពាន់ផោនពេលបង្ហោះរូបម្តង ហើយលេខ២បានទៅលើតារាចម្រៀង Kim Kardashian ដែលរកបាន៣៨ម៉ឺន៧ ពាន់ផោនពេលបង្ហោះរូបម្តង ៕ ដេវីត


ចែករំលែក៖