ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអីបង្ខំកូនស្រីឲ្យរៀបការជាមួយប្រុសដែលនាងមិនស្រឡាញ់? នាងមិនព្រម សុខចិត្តចង.កបញ្ចប់ជីវិត

ខេត្តព្រៃវែងៈ យុវតីជាកូនកសិករម្នាក់ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួនទាំងវ័យនៅក្មេង បន្ទាប់ពីគេសង្ស័យថាបណ្តាលមកពីក្រុមគ្រួសារចាប់បង្ខំឲ្យរៀបការជាមួយប្រុសដែលនាងមិនស្រលាញ់ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤០នាទី ស្ថិតក្នុងភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិចនគរបាលប៉ុស្តិ៍រដ្ឋបាលក្របៅបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ សុខា ដេត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ រស់នៅភូមិកើតហេតុខាងលើ ។

អ្នកភូមិពោធិ៍ ខុះក្របៅ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮដំណឹងថា ក្រុមគ្រួសារយុវតីរងគ្រោះខាងលើ បានបង្ខំឲ្យនាងរៀបការជាមួយបុរសក្រៅភូមិម្នាក់ដែលនាងមិនស្រលាញ៉ តែនាងមិនព្រម។ ការបដិសេធមិនព្រមយកប្តីនេះបានធ្វើឲ្យម្តាយឪពុកដាក់កំហឹតនាងថា ចាំបាច់ត្រូវតែរៀបការដាច់ខាត ។ ដោយសារមានគំនាបពីក្រុមគ្រួសារ ហើយម្យ៉ាងបុរសដែលឪពុកម្តាយរបស់យុវតីរងគ្រោះបង្ខំឲ្យនាងរៀបការជាមួយនោះ មិនមែនជាមនុស្សដែលនាងស្រឡាញ់គេឃើញនាងមានទឹកមុខស្រពោន ហើយមួយថ្ងៃៗបាយក៏មិននឹក ទឹកក៏មិនស្រេកគឺតែងអង្គុយសញ្ជប់សញ្ជឹងជារៀងរហូត។ លុះមកដល់ ដល់ថ្ងៃកើតហេតុ ស្រាប់តែយុវតីរងគ្រោះលួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបញ្ចប់ជីវិតនៅដើមត្នោត ក្បែរពំនូកចំបើងក្រោយផ្ទះ ធ្វើឲ្យក្រុមគ្រួសារហួសចិត្តនិងសោកសង្រេងក្រៃលែង។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាននិងនគរបាលជំនាញបានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា នារីរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សហការី