ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជានាយករដ្ឋមន្ត្រីអង់គ្លេសស្នើបោះឆ្នោតមុនអាណត្តិ

ការបោះឆ្នោតនៅអង់គ្លេស ត្រូវធ្វើឡើងនៅ៣ឆ្នាំខាងមុខទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានស្នើឲ្យរៀបចំការបោះឆ្នោត មុនកំណត់នៅថ្ងៃទី៨ ខែមិថុនាខាងមុខ។

ជាមួយនឹងការគាំទ្រ ពីគណបក្សប្រឆាំង សំណើបោះឆ្នោតមុនអាណត្តិរបស់ លោកស្រី មិនពិបាកនោះឡើយដោយពេលនេះ លោកស្រីទទួលបានការគាំទ្រពីតំណាងរាស្ត្រ២/៣នៅក្នុងសភា ។ បើទោះបីយ៉ាងណាក្តី ការបោះឆ្នោតនៅក្នុងសភាអង់គ្លេសស្តីពីគម្រោងខាងលើត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។

គោលដៅ ដែលជម្រុញឲ្យ លោកស្រី ស្នើបោះឆ្នោត មុនកំណត់គឺដើម្បីទប់ស្កាត់ការបែកបាក់នៅក្នុងសភា និងប្រទេសជាតិ ពិសេសគឺតំបន់ស្វយ័តក្នុងប្រទេសអង់គ្លេស ក្នុងនោះមានស្កូតឡែនជាដើម ពេលលោកស្រីចាប់ផ្តើម ពិភាក្សាពីការចាកចេញពីអឺរ៉ុប។

NKD-36x6_outline

តាមធម្មតា ការបោះឆ្នោតសភា នៅអង់គ្លេស ត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០២០ ប៉ុន្តែ ដោយសារអង់គ្លេសត្រូវចរចាជាមួយអឺរ៉ុប២ឆ្នាំដើម្បីអាចដើរចេញពីអឺរ៉ុប អោយដាច់ស្រឡះ នៅរវាងឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី Theresa May ចង់ឲ្យអង់គ្លេសបោះឆ្នោតសភា ថ្ងៃ៨ ខែមិថុនា មុនកាលកំណត់ ។

នាយករដ្ឋមន្ត្រីអង់គ្លេសប្រាប់ថា លោកស្រីរារែកចិត្តដែរ តែលោកស្រីចង់ឲ្យសភាមានសំឡេងបក្សកាន់អំណាចភាគច្រើនដើម្បីពង្រឹងរដ្ឋាភិបាល សម្រួលក្នុងពេលអង់គ្លេសត្រូវចរចាប្រិចស៊ីត(អង់គ្លេសចាកចេញពីអឺរ៉ុប) ជាមួយអឺរ៉ុប ។ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស បក្សប្រឆាំងនៅសភាសព្វថ្ងៃនេះចង់បង្អាក់ការងាររបស់លោកស្រី ហើយដោយសារជំហរបក្សប្រឆាំងសមត្ថភាពចរចាប្រិចស៊ីត របស់រដ្ឋាភិបាលអាចនឹងចុះខ្សោយប្រឈមនឹងដៃគូចរចាជាសហភាពអឺរ៉ុប ៕ ម៉ែវ សាធី