ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ហេតុអ្វី បានជាតំបន់អាស៊ាន ក្លាយជាគោលដៅ នៃជំនួបពិភាក្សាធំៗ លើពិភពលោក

ចែករំលែក៖

បច្ចុប្បន្នប្រទេសតំបន់អាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ នៅលើឆាកនយោបាយ និងសេដ្ឋកិច្ចពិភពលោក​ ។ ប្រទេសតំបន់អាស៊ាន បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងមានការសមគ្គីគ្នាយ៉ាងស្អិតល្មួតទៀតផង ។ មិនតែប៉ុណ្ណោះ អាស៊ានមានសន្តិសុខ រឹងមាំ ជាងប្រទេសនានា ទើបក្លាយជាគោលដៅសម្រាប់រៀបចំជំនួបកំពូល​ ថ្នាក់អន្តរជាតិ ។

តើវៀតណាមមានអ្វីពិសេស បានជា អាមេរិក ជ្រើសរើសសម្រាប់ជំនួបកំពូល ជាមួយកូរ៉េខាងជើង? សារព័ត៌មាន​ Washington Post ​បានផ្សាយថា ការដែល ប្រធានាធិបតីអាមេរិកសម្រេចជ្រើសរើស ប្រទេសតំបន់អាស៊ាន សម្រាប់ជំនួបជាមួយកូរ៉េខាងជើង នៅថ្ងៃទី​២៧-២៨ខែកុម្ភៈនេះ ​បានបង្ហាញយ៉ាងច្បាស់ថា តំបន់អាស៊ានមានសារៈសំខាន់យ៉ាងខ្លាំង ហើយពិភពលោកបានផ្លាស់ប្តូរទស្សនៈមកលើអាស៊ាន។

វៀតណាម​បានប្រែក្លាយ ពីសត្រូវរបស់អាមេរិក​ មកជាមិត្តយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់​ និងការអភិវឌ្ឍ ។ ការជ្រើសរើសវៀតណាមគឺជាសារសំខាន់មួយ ដល់មេដឹកនាំកូរ៉េខាងជើង ​គឺម ជុងអ៊ុន ឲ្យដើរតាមវៀតណាម​ ។

ក្រៅពីនេះ សារព័ត៌មាន​ Time ​បានផ្សាយថា វៀតណាមមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង តាំងពីឆ្នាំ​១៩៥០ មកទល់ពេលនេះ ហើយវៀតណាម ក៏បានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិកនៅឆ្នាំ​១៩៩៥ ។ វៀតណាមមានស្ថានទូតទាំងនៅក្នុងទឹកដីអាមេរិក និងកូរ៉េខាងជើង ដោយវៀតណាមមានគោលនយោបាយ​មិនលំអៀងទៅលើប្រទេសណាមួយឡើយ​។

មិនតែប៉ុណ្ណោះ វៀតណាម មានក្រុមសន្តិសុខការពារយ៉ាងល្អប្រើសើរបំផុត អាចការពារសុវត្ថិភាពដល់មេដឹកនាំពិភពលោក បានល្អ​១០០ភាគរយ ​។ កន្លងមក វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ធំៗលើពិភពលោក​ ។

អាចនិយាយបានថា​ ចាប់តាំងពី​វៀតណាម និងអាមេរិកបង្កើនទំនាក់ទំនង នៅឆ្នាំ​១៩៩៥ ​មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក បានបំពេញទស្សនកិច្ច ជាច្រើនលើកមកកាន់ប្រទេសវៀតណាម តាំងពីអតីត ប្រធានាធិបតី ប៊ីល គ្លីនតុន, អូបាម៉ា និងពេលនេះលោក ដូណាល់ ត្រាំ ៕


ចែករំលែក៖