ព័ត៌មានទាន់ហេតុការណ៍៖

ហែកដំបូលចូលអារ.កប្រពន្ធ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសចិត្តឃោរឃៅម្នាក់ ខណៈដែលបានបែកគ្នាអស់រយៈពេលជាង២ខែ ហើយក៏បានមកសុំរួមរស់ជាមួយប្រពន្ឋវិញ តែប្រពន្ឋមិនព្រម ក៏លួចឡើងដំបូលផ្ទះយកកាំបិតអារ.ក ប្រពន្ឋបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង ហើយបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកូនតូច២នាក់នៅយំអោបជើងម្ដាយ។

ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សា សុខវិសាល ១២៦ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះសុខ សុឃិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាថៅកែម៉ាស្សានៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រីឯប្ដីដែលជាឃាតកមានឈ្មោះទុន ធាវី អាយុ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុបស្នាកនៅផ្ទះជួល ក្រោយពីធ្វើឃាតប្រពន្ឋរួចក៏គេចខ្លួនបាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យរួចទំនាក់ទំនងទៅសាច់ញាត្តិឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

Dangkor (3)

Dangkor (5)

Dangkor (2)