ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ហ៊ីណូចង្កូតស្តាំ ​បុកទាំងកម្រោង​ម៉ូតូសណ្តោងរ៉ឺម៉ក ស្លាប់​ម្នាក់​អត់ស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៥២នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៤១-៤២ ស្ថិតនៅចំណុចភូមិចំការដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យស្លាប់ម្នាក់ ។

សមត្ថកិច្ចនគរបាលបានប្រាប់ថា រថយន្ត១គ្រឿង ម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាក លេខចង្កូតស្តាំ ០៥៥៤ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួនបាត់) បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ ១គ្រឿងម៉ាកហុងដា សេ ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១QB.០០៧៨ មានសណ្តោង រ៉ឺម៉ក អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (កំពុងស្រាវ ជ្រាវ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកបើកម៉ូតូ មានពាក់មួកសុវត្ថិភាព និងមានដាក់កញ្ចក់មើលក្រោយត្រឹមត្រូវតាមច្បាប់ ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

ម៉ូតូ និងរថយន្តខូចកម្រិតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីដោះស្រាយតាមក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖