ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ហ្គេមបាញ់ត្រីមួយកន្លែង នៅសង្កាត់ចោមចៅទី២ បើកលេងយ៉ាងរលួន អាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលស្ថិតក្នុងភូមិចោមចៅទី៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅតែបើកលេងយ៉ាងរលូន ដោយមិនញញើតអាជ្ញាធរ មានសមត្ថកិច្ចទាល់តែសោះ ទោះបីធ្លាប់បង្ក្រាបជាច្រើនដងក៏ដោយ ។

បើតាមប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ទីតាំងបនល្បែងសុីសង ហ្គេមបាញ់ត្រី នេះនៅតាម បណ្ដោយផ្លូវបេតុងខាងក្រោយវត្តគោកបញ្ជាន់ស្ថិតក្នុងភូមិចោមចៅ៣ ដោយបើក លេងយ៉ាង រលូនទាំងយប់ទាំងថ្ងៃមិនរំខានដល់លោក អភិបាល និងលោក អធិការ ខណ្ឌពោធិសែនជ័យ ឡើយ ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងបាននាំគ្នារិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌពោធិសែនថា៖ មិនខ្វល់ពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ហាក់ដូចជាផ្គើន និងបទបញ្ជារបស់ សម្ដេច ក្រឡាហោម ស ខេង ។

ដូច្នេះហើយទើបប្រជាពលរដ្ឋ សូមណូមពរ លោក អភិបាល និងលោក អធិការខណ្ឌ មេត្តាមានវិធានការ ទប់ស្កាត់ និងបង្ក្រាប ផងដើម្បីសុវត្ថិភាព និងសេចក្ដី សុខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងខណះល្បែងស៊ីសងកើនឡើងធ្វើឲ្យ បទល្មើសក៏កាន់តែច្រើនទ្វេដង​ ដូចជា​ ឆក់​ ប្លន់​ លួច​ គាស់ផ្ទះ​ ជាដើម ។

ចាំមើលតើលោក​ ហែមដារឹទ្ធ​ អភិបាលខណ្ឌពោធិ៍សែនជ័យ និងបានវិធានការយ៉ាងណាចំពោះទីតាំងហ្គេមខាងលើនេះ រឺក៏ម្ចាស់ទីតាំងមានខ្សែធំទើបលោកមិនហ៊ានបង្ក្រាប ៕ សុខាសែនជ័យ


ចែករំលែក៖